លក្ខណៈ​ខុសគ្នាខ្លះៗ​រវាង Windows Server 2003 និង 2008

បន្ទាប់ពី Windows Server បានដាក់ចេញ​ឲ្យ​ប្រើ​ប្រាស់​មក​សម្រាប់​លោកអ្នក​ដែល​មានចំណេះដឹងទាក់ទងទៅនឹង Windows Server និង​លោកអ្នក​ដែល​កំពុងសិក្សា Windows Server ប្រាដកជាមានអារម្មណ៍មួយចង់ដឹងថាតើ Windows Server 2008 និង Windows Server 2003 មាន​លក្ខណៈ​ថ្មីខុសគ្នា​យ៉ាង​ដូចម្តេចខ្លះ?
ជាការពិតធម្មតារបស់​ ដែល update ពី​ជំនាន់​មុនមករមែងតែងតែល្អជាងមុនមាន​លក្ខណៈ​ច្រើន​ជាងមុននិងបំពេញ​បន្ថែម​ លក្ខណៈ​ចន្លោះប្រហោងនៅ​ជំនាន់​ចាស់ជាក់ជាមិនខាន ។ ដើម្បី​រួម​ចំណែក​ចែក​រំលែក​នូវ​ចម្ងល់នេះទស្សនាវដ្តី អាន “ANT” ច្បាប់ទី២៧នេះយើងសូមលើកយក​នូវ​លក្ខណៈ​ខុសគ្នារវាង Windows Server 2008 និង Windows Server 2003 បង្ហាញ​ជូន​លោកអ្នក​ដូច​ខាងក្រោម​៖
 
១. សម្រាប់ Windows Server 2008 លោកអ្នក​ដំឡើង​លក្ខណៈ​ពេញលេញ (គ្រប់​សេវាកម្ម​ទាំងអស់) ឬ​ក៏​លក្ខណៈ​ជា Core Server (មានត្រឹមតែ​សេវាកម្ម​ដែល​ចាំបាច់ប៉ុណ្ណោះ) ។ សម្រាប់ Windows Server 2003 វិញបានត្រឹមតែ​លក្ខណៈ​ពេញតែមួយគត់ (គ្រប់​សេវាកម្ម​) ។
២. សម្រាប់ Windows Server 2008 លោកអ្នក​អាច​ប្រើ​ប្រាស់​ជាមួយនឹង Hyper-V និង Roles របស់វាអាចទទួលយក​នូវ​ឧបករណ៍​ថ្មីបាន​ប្រសើរ​ជាងមុន ប៉ុន្តែ​សម្រាប់ Windows Server 2003 វិញមិនមាន​នូវ​លក្ខណៈ​ទាំងនេះនោះទេ ។

៣. Windows Server 2008 វាមាន​បន្ថែម​នូវ​លក្ខណៈ​ថ្មីៗ​ជា​ច្រើន​ដូចជា​សុវត្ថិភាព​មួយចំនួន IIS និង Readonly Domain Controllers ជាដើម ។
៤. សម្រាប់ Windows Server 2008 វាមានរួមបញ្ចូលទាំង Windows Vista និង Windows Server 2003 ។
៥. RODC (Readonly Domain Controller) គឺ​ត្រូវបាន​ប្រើ​ដោយ Windows server 2008 ។

៦. RIS (Remote Installation Services) ក្នុង Windows Server 2003 ត្រូវបាន​ជំនួសដោយ WDS (Windows Deployment Services) ។

៧. Boot Sequence ត្រូវបាន​ផ្លាស់ប្តូរ​សម្រាប់ Windows server 2008 ។
៨. សម្រាប់ Windows Server 2008 Group Policy ត្រូវបាន​កែប្រែ​ខុសពី​មុន ។