តំឡើង OS ចេញពី Flash

ប្រសិនបើលោកអ្នកចង់តំឡើង Windows នៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ប៉ុន្តែ ស៊ីឌីរូម របស់អ្នកខូច ឬគ្មាន តើធ្វើដូចម្តេច?
ធ្វើកុំភ័យមើ!!!!!!!!!!!
 អាចជួយដោះស្រាយបញ្ហារបស់លោកអ្នកបាន លោកអ្នកគ្រាន់តែចំណាយពេល ពីរ ឬបី នាទីអានអត្ថបទខាងក្រោមជាការស្រេច។
ហេតុអ្វីបានជា ដាក់ចំណងជើងថា តំឡើង OS ចេញពី Flash ព្រោះកម្មវិធីខាងក្រោមមិនគ្រាន់តែអាចតំឡើង Windows ប៉ុណ្ណោះទេ សូម្បីតែ Linux … ឬ OS ផ្សេងទៀតក៏អាចធ្វើឱ្យវាតំឡើងចេញពី Flash បានដែរ។
  1. សូមចូលទៅទាញយកកម្មវិធី MultiBootISOs-2.1.2.6  ទាញយក
  2. បន្ទាប់មកពន្លា ហើយចុចលើ MultiBootISOs-2.1.2.6.exe ដើម្បីបើកកម្មវិធី (មិនបាច់តំឡើងទេ)
    - ដំណាក់កាលទី១ លោកអ្នកត្រូវជ្រើសរើយក Drive USB Flashs របស់អ្នក
    - ដំណាក់កាលទី២ បន្ទាប់មកសូមជ្រើសរើសនូវប្រភេទ OS ដែលលោកអ្នកចង់តំឡើង
    - ដំណាក់កាលទី៣ ចុច Browser ដើម្បីទៅស្វែងរកទីតាំងរបស់ OS
    - ដំណាក់កាលទី៤ ចុចលើប៊ូតុង Create

    បញ្ជាក់ៈ USB Flash យ៉ាងហោចណាស់ទំហំ ៤ជីកាបៃដែរ និង OS របស់អ្នកដាច់ខាតត្រូវតែជា File ISO
  3. បន្ទាប់សូមរង់ចាំរហូតដល់ដំណើរការចប់

  4. នៅពេលដែលដំណើរការចប់វានឹងចេញផ្ទាំងដូចខាងក្រោម

  5. សូមចុចប៊ូតុង Next ជាការស្រេច
    ចំពោះឧទាហរណ៏ខាងលើ  បានយក OS Windows Se7en មកបង្ហាញ
  6. សូម Restart កុំព្យូទ័ររបស់អ្នក
  7. ចូលទៅកែក្នុង CMOS ឱ្យវា Boot ចេញពី USB Flash Drive (តាមប្រភេទម៉ាស៊ីន)​ ប្រសិនបើលោកអ្នកប្រើ Laptop ពេលបើកម៉ាស៊ីនលោកអ្នកគ្រាន់តែចុច F12 ជាការស្រេច (Boot)សូមមើលលទ្ធផលនៅពេលវា Boot ចេញពី Flash