វិធីតម្លើង System Unit

កុំព្យូទ័រជាឧបករណ៍អេឡិចត្រូនិចម្យ៉ាងដែលងាយស្រួលក្នុងការដំឡើងព្រោះកុំព្យូទ័របានចែក ជាផ្នែកផ្សេងៗនិងដាច់ដោយឡែកពីគ្នាដូចជា System Unit, Monitor, Mouse, Speaker និង Keyboard ។ ក្នុងចំនោមឧបករណ៍ខាងលើ System Unit ជាផ្នែកសំខាន់ជាងគេរបស់កុំព្យូទ័រ ព្រោះរាល់ការងារទាំងអស់របស់កុំព្យូទ័រត្រូវឆ្លងកាត់ System Unit រួចទើបបញ្ចូនទៅកាន់ Monitor ដែលជាអ្នកបង្ហាញពត៌មាន ។ ងក្រោមនេះជារបៀបក្នុងការដំឡើង System Unit:

1. មុននឹងដំឡើង

  • សូមយករបស់ផ្សេងចេញក្រៅប្រអប់ទាំងអស់
  • សូមអានការណែនាំមួយចំនួនរបស់ឧបករណ៍ផ្សេងៗមុននឹងអ្នកចាប់ផ្តើមដំឡើង
  • នៅពេលយកឧបករណ៍ចេញពីប្រអប់ត្រូវដាក់អោយដាច់ដោយឡែក និង ឆ្ងាយពីគ្នា ដើម្បីចៀសវៀងការច្រលំ

                                     Motherboard និង cables


ឧបករណ៍មានដូចជា HDD, VGA, Power Supply, Sound Card, Ram, CD-ROM, Floppy Drive


                                                           Case

2. រៀបចំ Case អោយរួចរាល់សំរាប់ Motherboard 
  • IO Shield ជាបន្ទះមួយដែលភ្ជាប់មកជាមួយ Motherboard ហើយជួនកាល IO Shield មានទំហំខុសគ្នាទៅនឹង Motherboard ដូច្នេះត្រូវយក IO Shield ចេញហើយជំនួសដោយ IO Shield ដែលនៅជាប់នឹង Motherboard ។

                                                     IO Shield


                                   កន្លែង IO Shield នៅលើ Case
  • នៅពេលលោកអ្នកទិញ Case ថ្មីមកមានភ្ជាប់មកជាមួយនូវខ្ចៅមួយចំនួន ក្នុងនោះមានខ្ចៅ មួយប្រភេទសំរាប់ប្រើអោយ Motherboard មានគំលាត(Spacer)ចេញពី Case ដើម្បីការពារឆ្លង ។

                                                      ប្រភេទខ្ចៅ


                                        ទីតាំងប្រើនៅលើ Case
  • ឥឡូវ IO Shield និងគំលាតរវាង Case និង Motherboard បានរៀបចំរួចរាល់ហើយ ដល់ពេលដែលត្រូវដំឡើង Power Supply នៅចំនុចខាងលើនៃ Case ។ នៅក្នុង Power Supply មានកង្ហាលមួយសំរាប់ជួយសំរួលសីតុណ្ហភាពរបស់ Power Supply ដូច្នេះសូមដាក់មុខកង្ហារចេញទៅក្រៅនៃ Case ហើយមួរខ្ចៅភ្ជាប់ដូចរូបខាងក្រោម ។
  • សូមត្រួតពិនិត្យ IO Shield, Spacer និង Power Supply សារជាថ្មីអោយបានត្រឹមត្រូវ នៅពេលរួចរាល់អស់ហើយ ដល់ពេលដែលត្រូវដំឡើង Motherboard ទៅក្នុង Case ដោយដាក់ Case ផ្តេកហើយយក IO panel អោយចំ IO Shield ហើយដាក់ screwholes នៅលើ Motherboard អោយចំខ្ចៅដែលយកមកធ្វើជា Spacer ។

3. ដំឡើងផ្នែកផ្សេងៗដែលនៅលើ Motherboard

  • មុនពេលអ្នកដំឡើង Memory (RAM) នៅលើ Motherboard ត្រូវចាំថា Motherboard របស់អ្នក support នឹង RAM ប្រភេទណា (ដូចជា DDR1 ឬ DDR2) ហើយសូមជ្រើសរើស slot ដែលត្រូវនឹងប្រភេទ RAM  រួចចាប់ផ្តើមដំឡើងនៅលើ Motherboard ដោយដំបូងសូមបើក tap របស់ RAM រួចដាក់ RAM ចូលហើយបិទ tap វិញរួចជាការស្រេច ។
  • រោយពេលដំឡើង RAM រួចហើយដល់ពេលដែលត្រូវដំឡើង CPU ប៉ុន្តែក្នុងការដំឡើង CPU សូមធ្វើអោយបានប្រុងប្រយ័ត្នព្រោះ CPU ជាគ្រឿងដែលសំខាងជាងគេក្នុងដំនើររបស់កុំព្យូទ័រ។ ការដំឡើងយោងទៅតាមប្រភេទរបស់ CPU  ដូចជា Intel Socket 478, Intel Socket T (LGA775) , AMD K7  ដូច្នេះសូមអាននិងមើលសៀវភៅណែនាំការប្រើប្រាស់របស់ CPU ដែលភ្ជាប់មកជាមួយនឹង CPU ដែលលោកអ្នកបានទិញ ។
  • នៅលើ CPU មានកង្ហារមួយសំរាប់ជួយសំរួលសីតុណ្ហភាពរបស់ CPU  ។កង្ហារនេះមានខ្សែភ្លើងមួយសំរាប់ភ្ជាប់មក Motherboard សំរាប់ទាញយកអគ្គីសនីមកប្រើ ហើយទីតាំងនៃការដោតខ្សែនេះមានដូចរូបខាងក្រោម ។
  • Motherboard ដំនើរការបានត្រូវការអគ្គីសនីដូច្នេះដល់ពេលដែលយើងត្រូវភ្ជាប់ខ្សែរបស់ Power Supply មកកាន់ Motherboard ហើយទីតាំងភ្ជាប់មក Motherboard អាស្រ័យទៅតាម ប្រភេទនៃ Motherboard នីមួយៗ ។ ដូច្នេះសូមអាននិងមើលសៀវភៅណែនាំការប្រើប្រាស់ របស់ Motherboard ដែលភ្ជាប់មកជាមួយនឹង Motherboard ដែលលោកអ្នកបានទិញ ។
  • ដំឡើង CD-Rom ឬ DVD-Rom  ជាដំបូងសូមដក់បន្ទះមួយនៅខាងមុខ Case រួចយក CD-Rom មកដាក់បញ្ចូលពីមុខមកខាងក្នុង Case រួចចាប់ខ្ចៅដើម្បីការពារការចលតរបស់ CD-Rom ។

សូមភ្ជាប់ខ្សែ IDE ពី CD-Rom មកកាន់ Motherboard និងភ្ជាប់អគ្គិសនីពី Power Supply មកកាន់ CD-Rom

  

  • បន្ទាប់ពីដំឡើង CD-Rom រួចរាល់ហើយដល់ពេលដែលយើងត្រូវដំឡើង HDD ដោយយកHDD មកដាក់ខាងក្នុងនៃ Case (ដូចរូបខាងក្រោម) ។ បច្ចុប្បន្ននេះ HDD ភាគច្រើនប្រើ SATA ហើយប្រើខ្សែនេះមកភ្ជាប់មកជាមួយ Motherboard ជំនួស IDE បន្ទាប់មកសូមភ្ជាប់ខែ្ស Power អោយ HDD រួចជាការស្រេច  ។
    
                                                                                                            
                                ទីតាំងដំឡើង  HDD SATA cable
  • ការដំឡើង VGA card មានលក្ខណៈងាយស្រួលដោយដំបូងលោកអ្នកត្រូវដកយកបន្ទះដែកមួយ នៅខាងក្រោយនៃ Case សំរាប់អោយមានជាចន្លោះអោយ VGA card ចេញទៅខាងក្រៅ ហើយសូមយក VGA card មកដោតនៅលើ AGP ឬ PCI slot គឺអាស្រ័យទៅតាមប្រភេទនៃ VGA card របស់លោកអ្នក។