លោកអ្នកបានលឺសូរខុសពីធម្មតាចេញពីខាងក្នុងកុំព្យូទ័រ
ពិសេសដូចជាសំឡេង លឺសូរកិកៗខ្លាំងៗ លឺសូរងូងៗ លឺសូរដូចជាកិនអ្វីមួយ
ឬក៏លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។
សំឡេងទាំងនេះគឺបញ្ជាក់ឱ្យឃើញថា
កុំព្យូទ័រស្ថិតក្នុងដំណាក់កាលមួយជិតខូច
ហើយទិន្នន័យមួយចំនួនធំនៅក្នុងកុំព្យូទ័រ
កំពុងតែត្រូវបានបំផ្លាញចេញពី Hard disk
ដែលមិនអាចនឹងស្រោចស្រង់មកវិញបាន ។
ដំណោះស្រាយ
វិធីទី១បើសំឡេងចេញពី CPU Fan លោកអ្នកចាំបាច់ជួតសំអាតធូរលីចេញពី ស្លាបកង្ហា និង CUP heat sink ឱ្យបានស្អាត

បើ សំឡេងចេញពី Hard disk លោកអ្នកចាំបាច់ត្រូវ bad up data ទៅដាក់នៅក្នុង Hard disk ថ្មីមួយទៀតដែលមិនមានបញ្ហា ។ សំឡេងទាំងនេះកើតឡើងបណ្ដាលមកពី Hard disk ព្យាយាមអាន track និង sector ដែលមិនអាចអានបាន ហើយនូវតែព្យាយាមម្ដងហើយម្ដងទៀត ។
