ការណែនាំអំពីសេវា POP3 និង SMTP នៅក្នុងកម្មវិធី Exchange Server
POP3 (Post Office Protocol version 3) ជា service មួយរបស់ mail server សំរាប់ធ្វើការ download e-mail ពី server មកកាន់ client ហើយធ្វើការលុប mail ចេញពី server ។ SMTP(Simple Mail Transfer Protocol) ជា Service មួយរបស់ Mail server ដែលមានតួនាទីក្នុងការផ្ញើរចេញរាល់ Mail ទាំងអស់ដែលបាន់ផ្ញើពី clients ទៅកាន់ mail server ហើយ mail server បានផ្ញើ Mail ទាំងនេះទៅកាន់ mail server ផ្សេងទៀតដែលលោកអ្នកបានផ្ញើរ ។ ជាទូទៅក្រោយពេល Setup Exchange server ចប់ POP3 និង SMTP មាន Default រូចស្រេច ប៉ុន្តែយើងអាចបង្កើតទៅតាមលោកអ្នកចង់បាន ។ដើម្បីបង្កើត POP3 និង SMTP ជាដំបូងសូមលោកអ្នកបង្កើតនូវ DNS សំរាប់ធ្វើការ Forward និង Reward ទៅកាន់ឈ្មោះដែលលោកអ្នកចង់បានជាមុនសិន ។
- សូមចុចលើ Start menu -> Programs -> Administrator Tools -> DNS
- បន្ទាប់សូមចុចលើ Forward Lookup Zones ហើយជ្រើសរើសឈ្មោះ Domain របស់លោកអ្នករួច right click ជ្រើសរើសយកពាក្យ New host (A)
- សូមបញ្ចូលនូវឈ្មោះ host(Ex. pop…… សំរាប់សំគាល់ថាជា Host របស់ POP3) និង IP address របស់ Mail server ហើយសូមធីក Create associated Pointer (PTR) record ដើម្បីបង្កើត PTR record ក្នុង Reverse Lookup Zone រួចចុច Add Host button
- សូមធ្វើដូចពីរដំនាក់កាលខាងលើសាជាថ្មីដើម្បីបង្កើត Host របស់ SMTP
- ចុចលើ Start menu -> Programs -> Administrator Tools -> System Manager
- ចុចលើ Server ហើយឈ្មោះ Mail server របស់លោកអ្នក រួចចុចលើ Protocols ហើយ Right Click លើ POP3 រួចសូមចុចលើពាក្យ New ហើយជ្រើសរើសយកពាក្យ POP3 Virtual Server…
- បញ្ចូលឈ្មោះ POP3 ដែលលោកអ្នកចង់បង្កើត គឺឈ្មោះ Host របស់ POP3 ដែលបានបង្កើតខាងលើ(ex. pop.usofttechnology.com.kh) រួចចុច Next button
- ជ្រើសរើស IP ដែលលោកអ្នកប្រើសំរាប់បង្កើត host របស់ POP3 ក្នុង Select the IP address for this POP3 virtual server រួចចុច Finish button
- ដើម្បីបង្កើត SMTP សូម Right click លើ SMTP ហើយចុចលើពាក្យ New រួចសូមជ្រើសរើសពាក្យ SMTP Virtual Server…
- បញ្ចូលឈ្មោះ SMTP ដែលលោកអ្នកចង់បង្កើត គឺឈ្មោះ Host របស់ SMTP ដែលបានបង្កើតខាងលើ(ex. smtp.usofttechnology.com.kh) រួចចុច Next button
- ជ្រើសរើស IP ដែលលោកអ្នកប្រើសំរាប់បង្កើត host របស់ SMTP ក្នុង Select the IP address for this SMTP virtual server រួចចុច Finish button