មេរោគ Autorun.inf ភាគច្រើនតែងតែឆ្លងចូលមកក្នុងកុំព្យួទ័រតាមរយៈ usb flash drive សម្រាប់វិធីសាស្រ្ដផ្សេងទៀតសូមចុចទីនេះ! ពេលនេះ ខេធី៤២ នឹងបង្ហាញបងប្អូននូវវិធីសាស្រ្ដលុបមេរោគ
Autorun.inf ដោយមិនបាច់ប្រើប្រាស់កម្មវិធីជំនួយ។ មានន័យថា
បងប្អូនមិនបាច់មានកម្មវិធីកម្ចាត់មរោគ (Antivirus)
ក៏អាចកម្ចាត់មេរោគមួយនេះដែរ ដោយគ្រាន់តែសរសេរកូដ command
តែបន្តិចបន្តួចប៉ុណ្ណោះ។
តោះ!អនុវត្តន៍
- បើក command prompt ដោយចុច ctrl+r => វាយ cmd => ok
- វាយ cd\ => enter ដើម្បីចូលទៅកាន់ root directory system
- វាយ attrib -h -r -s autorun.inf => enter ដើម្បីស្វែងរក file autorun
- បន្ទាប់មកទៀតសូមវាយឈ្មោះ drive ណាមួយដែលយើងចង់ស្វែងរក autorun.inf ដើម្បីលុប (ឧ. d:)
- ចុងបញ្ចប់វាយ del autorun.inf => enter ដើម្បីលុបមេរោគនេះនៅលើ drive ដែលបងប្អូនបានជ្រើសរើសខាងលើ