វីទៅជាការ Remote?ការ Remote គឺជាការបញ្ជារវាងកុំព្យូទ័រនិងកុំព្យូទ័រពីរដែលមានទំនាក់ទំនងគ្នានៅក្នុង Local តាមរយៈ Network ។
នៅក្នុង Windows 7 ពេលដែល Set Up Windows
ហើយគឺវាមិនអនុញ្ញាតឱ្យគេអាច Remote បានទេលុះត្រាតែមានការ Configure
ជាមុនសិន ។ ចំណែកឯការ Configure នោះយើងអាចអនុញ្ញាតឱ្យទៅតាមឈ្មោះម៉ាស៊ីន
និងរយៈពេលដែលគេ Remote ផងដែរ ។ ចំណាំ ៖ ចំពោះការ Remote
ខាងលើនេះគឺមិនអាច Remote ជាលក្ខណៈ Client ទៅ Server បានទេ
វាអាចត្រឹមតែនៅក្នុង Local តែប៉ុណ្ណោះ ប្រសិនបើអ្នកចង់ Remote Client
Server ឬក៏ទៅទីឆ្ងាយអ្នកត្រូវតែ ប្រើកម្មវិធីបន្ថែមដូចជាៈ TeamViewer, VNC
Server ឬ ដំឡើង VPN ជាដើម ។
កំណត់ការអនុញ្ញាតក្នុងការ Remote
របៀបធ្វើ ៖ Right Click លើ Computer យក Properties


- Don’ t allow connections to this computer មានន័យថាយើងបិទមិនឱ្យមានការ Remote ពី កុំព្យូទ័រផ្សេងទៀត ។
- Allow connections from computers running any version of Remote Desktop (less secure) មានន័យថាអ្នកកំពុងតែអនុញ្ញាតឱ្យកុំព្យូទ័រមួយណាក៏បានអាច Remote កុំព្យូទ័រអ្នកបានឱ្យតែមានការភ្ជាប់ connection រវាងកុំព្យូទ័រទាំងនេះតែវាមិនសូវមានសុវត្ថិភាពទេ ។
- Allow connections only from computers running Remote Desktop with network Level Authentication (More Secure) ចំណែកឯចំណុចនេះវិញមានន័យថាវាក៏ឱ្យគេ Remote បានដែរតែលុះត្រាតែកម្មវិធីដែលគេប្រើនោះមាន Version ដូចគ្នា និង Windows Version ដូចគ្នា ឬខ្ពស់ជាង ទើបអាច remote បាន ។

ចំពោះការកំណត់នោះអាចជា នាទី ម៉ោង ថ្ងៃ



របៀប Remote
ដើម្បី Remote បានដំបូងយើងត្រូវដឹងពីឈ្មោះម៉ាស៊ីន ឬ IP របស់ម៉ាស៊ីនដែលយើងចង់ Remote បន្ទាប់មក Username និង Password ណាមួយដែលយើងចង់ Remote ។ចូល Start ចូល All Programs ជ្រើសយក Accessories យក Remote Desktop Connection វានឹងបើកផ្ទាំងនេះ ។



