ចង់តេស្តសមត្ថភាព Anti-Virus របស់​អ្នក​ធ្វើ​ម៉េច?

អ្នក ​ប្រើ​ប្រាស់​កុំព្យូទ័រ​សព្វ​ថ្ងៃ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ ​ការ​បាត់បង់​ឯកសារ​ដោយ​សារ​ការ​រំខាន​ពី​មេរោគ ដូច្នេះ​ហើយ​ទើប​គេ​សម្រេច​ចិត្ត​ប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ សម្រាប់​ទប់ស្កាត់​ការ​រំខាន​ពី​មេរោគ​ទាំង​នោះ។ 
កម្មវិធី​ខ្លះ​ដំឡើង​ប្រើ​មាន​ប្រសិទ្ធភាព​អាច Scan រក​មេរោគ ហើយ​ខ្លះ​ទៀត បាន​ដំឡើង​ដែរ​ប៉ុន្តែ​មិន​ដំណើរការ​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ឡើយ។
តើ​ដើម្បី​ដឹង​ថា anti virus ទាំង​នោះ​ដំណើរការ​ដែរ​ឬ​អត់ ត្រូវ​ធ្វើ​ម៉េច​ទៅ? ងាយ​ទេ​សូម​តាម​ដាន​តាម​ជំហាន​ខាង​ក្រោម៖១. ចូល​លើ​ Start → វាយ​ពាក្យ Notepad រួច​ចុច Enter


២. កម្មវិធី Notepad នឹង​បើក​ឡើង, បន្ទាប់​មក​សរសេរ​តាម​ឃ្លា​ខាង​ក្រោម៖
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
៣.រួច ​ហើយ save ទុក​ដោយ​កំណត់​ប្រភេទ​ឯកសារ (extension) ជា “*.exe” (ឧទាហរណ៍ៈ TestAntiV.exe) ជា​ការ​ស្រេច។ (ចំណាំ – anti virus មាន​ប្រសិទ្ធភាព​វា​នឹង​ចាប់​យក file ដែល​បង្កើត​នេះ​ភ្លាម ផ្ទុយ​ទៅ​វិញ​ប្រសិន​ពុំ​មាន​អ្វី​កើត​ឡើង នោះ​មាន​ន័យ​ថា anti virus របស់​អ្នក​គ្មាន​ប្រសិទ្ធភាព​ឡើយ)
សាក​ល្បង​ពិសោធ​ម្ដង​មើល៍ តើ anti virus របស់​អ្នក​មាន​ប្រសិទ្ធភាព​ឬ​អត់?