ប្ដូរ Icon ទៅឱ្យ USB Flash Drive របស់លោកអ្នក

ការប្រើប្រាស់ usb flash ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកដែលប្រើប្រាស់កុំព្យួទ័រ ជាពិសេសគឺសិស្ស-និស្សិតតែម្ដង។ ពីព្រោះថាវាមានតម្លៃសមរម្យ និងតូចងាយស្រួលទុកជាងឧបករណ៍ HDD External … ។
តែប្រសិនបើលោកអ្នកតុបតែងអាយខុន ទៅឱ្យ usb flash របស់លោកអ្នកទៀតនោះ វាកាន់តែប្រសើរ ហើយប្លែកអារម្មណ៍ថែមទៀតផង។ សូមតាដាននូគន្លិះខ្លីៗ ដែលលោកអ្នកអាចអនុវត្តន៍បានដោយងាយស្រួល និងរហ័ស។
នេះគឺជាវិធីសាស្រ្ត ឬគន្លិះមួយទៀតដែល នឹងលើកយកមកបង្ហាញលោកអ្នកនូវរបៀបដាក់ Icon ទៅឱ្យ usb flash drive របស់អ្នក។
  1. សូមបើកកម្មវិធី Notepad ដោយចុច Start => Run => វាយពាក្យ notepad => OK
  2. បន្ទាប់មកសូមសរសេរកូដដូចខាងក្រោម[Autorun]
    Label=ឈ្មោះ flash drive របស់អ្នក
    icon=ឈ្មោះអាយខុន.ico
    ឧទាហរណ៍
    [Autorun]
    Label=សាន់ភារៈ
    Icon=kt42.ico
  3. បន្ទាប់មកចុច File (Menu)  => Save
  4. រួចដាក់ឈ្មោះទៅឱ្យ File នោះថា Autorun.inf
បញ្ជាក់ៈ File និង Icon ដាច់ខាតត្រូវនៅទីតាំងជាមួយគ្នា ហើយមិនអាចស្ថិតនៅក្នុង Folder បានទេ៕
សូមមើលរូបខាងក្រោម