តើអ្នកចង់មានទំព័រដើមGoogle ផ្ទាល់ខ្លួនទេ យើងអាចដាក់ឈ្មោះយើងនៅលើចំណងជើងរបស់Google ថែមទៀតផង ។
បង្កើតទំព័រដើមGoogleផ្ទាល់ខ្លួននេះ គឺ Google បានអនុញ្ញាតឲ្យយើងបង្កើត ដោយយើងគ្រាន់តែអនុវត្តដូច ខាងក្រោម
មុនដំបូងយើងចូលទៅទំព័រដើមរបស់ Google ដោយវាយ google.com
រួចយើងគ្រាន់តែវាយពាក្យ ទៅក្នុងកន្លែងស្វែងរករបស់Google ប៉ុន្តែយើងមិនចុចលើប៊ូតុងស្វែងរកទេ យើងត្រូវចុច លើប៊ូតុង សំណាងមែនខ្ញុំ ។
ពេលនោះវានឹងចេញផ្ទាំងដូចខាងក្រោម
នៅផ្ទាំងខាងលើនេះ វាឲ្យយើងដាក់ឈ្មោះទំព័រដើមរបស់យើង រួចចុចលើប៊ូតុង Make it
ពេលចុច Make it ហើយវានឹងបង្ហាញ អាស័យដ្ឋានរបស់របស់ទំព័រដើមរបស់យើងនៅខាងក្រោម រួចយើងចុចលើ ប៊ូតុង Go ។
ឥឡូវនេះយើងបានទំព័រដើមGoogleផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយហើយ ។
បើយើងចង់ឲ្យទំព័រដើមGoogleរបស់យើង ចេញដោយស្វ័យប្រវត្តិនៅពេលយើងបើកអ៊ិនធ័រណិត
យើងត្រូវកំណត់វាដោយដូចខាងក្រោម
បើកកម្មវិធី បើកអ៊ិនធ័រណិត ដូចជា Firefox , Internet Explorer ជាដើម ។
បន្ទាប់មកចូលទៅក្នុង Tools បន្ទាប់មកជ្រើសយក Options បន្ទាប់មកវានឹងបង្ហាញរូបដូចខាងក្រោម
យើងគ្រាន់តែ Copy អាស័យដ្ឋានទំព័រដើម របស់យើងមកដាក់នៅត្រង់នេះ(ដូចរូបខាងលើ) រួចចុច OK ជាការស្រេច ។
ដូចនេះពេលយើងបើក កម្មវិធីបើកអ៊ិនធ័រណិតលើកក្រោយវានឹងបង្ហាញទំព័រដើមរបស់យើងដោយស្វ័យប្រវត្តិ ។
របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន
6:40 PM