ដំណោះស្រាយពេលមេរោគលាក់ (hidden) ឯកសារ

បើយើងនិយាយពីមេរោគកុំព្យួទ័រ អ្នកណាក៏មិនចូលចិត្តដែរ ប៉ុន្តែប្រសិនបើវាបានឆ្លងចូលកុំព្យួទ័រទៅហើយតើយើងត្រូវបង្ការវាយ៉ាងដូចម្តេច?
ស្វែងយល់ពីមេរោគកុំព្យួទ័រ ចុចទីនេះ …
ប៉ុន្តែមានប្រភេទមេរោគម៉្យាងដែលវាបានលាក់ (Hide) ឯកសារ ឬ Folder របស់លោកអ្នក បើទោះបីជាអ្នកដោះ Hide តាម Folder Option ក៏ដោយ ក៏មិនអាចបង្ហាញបានដែរ។
  សូមបង្ហាញនូវកម្មវិធីមួយដែលមានឈ្មោះថា KT42_Attribute Change ដែលវាអាចដោះស្រាយនូវបញ្ហាខាងលើនេះបាន។
របៀបប្រើប្រាស់

  1. ជាដំបូងសូមដំឡើងកម្មវិធីជាមុនសិន ចុចទីនេះ ដើម្បីទាញយក
  2. បន្ទាប់មកសូមបើក Windows Explorer (Windows+E នៅលើ Keyboard)
  3. ចុចលើពាក្យ Organize => Folder and search Options
    បើកមើលឯកសារនៅពេលមេរោគលាក់
  4. បន្ទាប់មកចុចលើ View (Tab) => ជ្រើសរើសយក Show hidden files, folders, and drives => សូមដោះធីកលើពាក្យ Hide empty drives in the Computer folder ចេញ => ហើយចុចប៊ូតុង OK
  5. បន្ទាប់មកទៀត ចុចម៉ៅស្តាំ លើ File ឬ Folder ណាដែលជាប់ Hidden => Change Attributes…
  6. បន្ទាប់មកទៀតសូមដោះធីកលើពាក្យ Hidden => ជាចុងក្រោយសូមចុចលើប៊ូតុង OK ជាការស្រេច
បញ្ជាក់ វិធីសាស្រ្តខាងលើនេះអនុវត្តបានតែឯកសារណា ដែលមេរោគបានវាយប្រហារតែប៉ុណ្ណោះ ប្រសិនបើឯកសារដែលលោកអ្នកលាក់ដោយខ្លួនឯង (ម៉ៅស្តាំលើឯកសារ => Properties => ធីកលើ Hidden => OK ) មិនមានប្រសិទ្ធិភាពទេ៕