ស្វែង​យល់​អំពី​លក្ខណៈ​ពិសេស​នៃ IP Address

I                                      IP                        Address             Concept

 IP Address(Internet Protocol) គេ​ប្រើ នឹង​ដាក់ IP ដើម្បី​អោយ Network ទាំង​អស់​បាន​ស្គាល់​គ្នា​។ យើង​ដាក់ IP Address ទៅ​លើ​ឧបករណ៍​ដូច​ជា Sever,Network Printer,Network Scanner,Wireless ហើយ RouterIP Address មាន​ពីរ​ផ្នែក Network ID ហើយ Host ID
Network ID គឺ​ជា​ការ​កំណត់​សំគាល់​ទៅ​លើ Network នៅ​ក្នុង LAN របស់​យើង ឧទាហរណ៍ 192.168.2.1Host ID គឺ​ជា​ការ​កំណត់​សំ​គាល់​ទៅ​លើ IP នៅ​ម៉ាស៊ីន​ដែល​អាច​ផ្លាស់​ប្ដូរ​ឧទាហរណ៍ 192.168.2.54Static IP Address គឺ​ជា IP ដែល​គេ​ដាក់​វា​គ្រប់​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង LAN ហើយ​នឹង Dynamic IP Address គឺ​ជា IP Auto ដែល​យើង​មិន​បាច់​ដើរ​ដាក់​គ្រប់​ម៉ាស៊ីន​នោះ​ទេ។2.Class of IP Address
IP Address ត្រូវ​បាន​គេ​បែង​ចែក​ជា Class A,Class B,Class C ចំណែក​ឯ Class D(multicast) នឹងClass E(Experimental) ដែល​គេ​ប្រើ​ Classនេះ​សម្រាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ នឹង​ទុក​សម្រាប់​ធ្វើ​ការ​ពិសោធន៍​។ តែ​នៅ​នេះ​យើង​ផ្ដោត​ទៅ​លើ​តែ Class A,Class B,Class C​
Class A គឺ​ជា Class Addressមួយ​ដែល​ផ្ដល់ IP Address ច្រើន​ជាង​គេ​ដែល​មាន​ដល់​ទៅ 16,777,214 ម៉ាស៊ីន។ Class A គឺ​គិត​ចាប់​ពី 1-126 ដែល​មាន Default Subnet mask 255.0.0.0 ចំណែក 127 គឺ​ជា IP Loop back គេ​ប្រើ​វា​ដើម្បី Test Network Card ថា​ដើរ​ឬ​មិន​ដើរ ហើយ Class Aមាន Private IP ចាប់​ពី 10.0.0.0 ដល់ 10.255.255.255 ហើយ IP ដែល​នៅ​សល់​គឺ​ជា IP Public
Class B គឺ​ជា Class Addressដែល​ផ្ដល់ IP Address ដល់​ទៅ 65,534 ម៉ាស៊ីន។ Class B គឺ​គិត​ចាប់​ពី 128-191 ដែល​មាន Default Subnet mask 255.255.0.0 ហើយ​មាន Private IP ចាប់​ពី 172.16.0.0 ដល់ 172.32.255.255ចំណែកIP ដែល​នៅ​សល់​គឺ​ជា IP Public
Class C គឺ​ជា​ប្រភេទ Class Addressលក្ខណៈ​មធ្យម​ដែល​ផ្ដល់ IP Address ត្រឹម​តែ 254 ម៉ាស៊ីន។ Class C គឺ​គិត​ចាប់​ពី 192-223 ដែល​មាន Default Subnet mask 255.255.255.0 ហើយ​មាន Private IP ចាប់​ពី 192.168.0.0 ដល់ 192.168.255.255ចំណែកIP ដែល​នៅ​សល់​គឺ​ជា IP Public
Private IP គឺ​ជា IP ដែល​គេ​ប្រើ​ប្រាស់​នៅ​ក្នុង LAN របស់​យើង។ ចំណែក​ឯ Public IP គឺជា IP សម្រាប់​ប្រើ​ប្រាស់​ក្នុង Internet គឺ​ខាង​វិស័យ ISP
វិធី​ស្វែង​រក Private និង Public IP Address នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក
IP address (Internet Protocol address) វា​មាន​នាទី​ក្នុង​ការ​ភ្ជាប់​កុំព្យូទ័រ​​ឱ្យ​មាន​ទំនាក់ទំនង​​ជាមួយ​គ្នា​ឬ​អាច​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ Network ផ្សេងៗ​ទៀត។ នៅ​ពេល​ដែល​កុំព្យូទ័រ​វា​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​នៅ​លើ Internet Local Network វា​តែង​តែ​បញ្ជូន​លេខ​ IP address ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ កុំព្យូទ័រ​របស់​អ្នក​នឹង​ទាម​ទារ​រក​លេខ​ IP address នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ Hosting Server ហើយ​កុំព្យូទ័រ Client វា​នឹង​ទាមទារ​រក​លេខ​ IP address កុំព្យូទ័រ​របស់​អ្នក​ដើម្បី​អាច​ភ្ជាប់​ជាមួយ​គ្នា។
Private និង Public IP address
IP address មាន​ពីរ​ប្រភេទ​គឺ​ Private និង Public IP address Public IP address មាន​ន័យ​ថា​វា​អាច​ទទួល​ Signal ពី​ Internet ដោយ​ផ្ទាល់​ដើម្បី​ចែកចាយ​ទៅ​កាន់​កុំព្យូទ័រ​ផ្សេង​ទៀត​ តែ​ចំណែក​ Private IP address គឺ​មិន​អាច​បាន​ទេ វា​ចាំ​តែ​ទទួល​ចេញ​ពី​ Public IP address បាន​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍​ នៅ​ក្នុង​ Home network មួយ​ ឧបករណ៍​ Router វា​មាន​លេខ​ Public IP address នៅ​លើ​ Internet ហើយ​ឧបករណ៍​នេះ​វា​នឹង​ចែក​ចាយ​ Resource Internet ទៅ​កាន់​ឧបករណ៍​ផ្សេង​ទៀត​ដូច​ជា​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ជា​ដើម។ ហើយ​កុំព្យូទ័រ​ ទូរស័ព្ទ Smart Phone ឬ​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​នៅ​ភ្ជាប់​ពី​ក្រោយ​ Router ទាំងអស់​នេះ​ហៅ​ថា Private IP address នៅ​លើ​ Home Network ។ ឧបករណ៍​ទាំង​នេះ​នៅ​ពេល​ដែល​ត្រូវ​ការ​ភ្ជាប់​ទៅ​កាន់​ Internet វា​នឹង​ Request ស្នើ​រក​លេខ​ IP ពី​ Router ហើយ​ចំណែក​ Router មាន​នាទី Forward លេខ​ IP ទៅ​កាន់​ឧបករណ៍​និមួយៗ​នៅ​លើ home network
ជា​ធម្មតា​លេខ​ IP address ចាប់​ផ្ដើម​ពី​លេខ 192.168.- – នេះ​ជា​លេខ​ address សម្រាប់​ផ្ដល់​ទៅ​ឱ្យ​ Private network ។ ហើយ​កុំព្យូទ័រ​​អ្នក​នឹង​ប្រើ​លេខ​ IP address នេះ​សម្រាប់​ទំនាក់ទំនង​ជាមួយ​កុំព្យូទ័រ​ផ្សេង​ទៀត​នៅ​លើ​ Internet
ដូច​នេះ​យើង​នឹង​បង្ហាញ​អ្នក​អំពី​វិធី​សាស្ត្រ​ស្វែង​រក Private Public IP Address ដូច​ខាង​ក្រោម៖
  1. Private IP Address
. ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់ Control Panel រួច​ចុច​លើ View network status and tasks . បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​ចុច​ទៅ​លើ ឈ្មោះ​នៃ​ Internet Connection ដែល​អ្នក​បាន​កំពុង​ភ្ជាប់​ឬ អាច​ជា​ឈ្មោះ​នៃ Wireless ដែល​អ្នក​បាន​ភ្ជាប់។
. ក្រោយ​មក​ទៀត​ លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ​ពាក្យ Detail ដើម្បី​ឱ្យ​វា​បង្ហាញ​ទិន្នន័យ​លម្អិត​អំពី​លេខ IP Address របស់​អ្នក។. ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ នៅ​ក្នុង​ IPv4 តម្លៃ Value របស់​វា​នោះ​គឺ​ជា​លេខ​ Private IP Address របស់​អ្នក​ហើយ។. ក្រៅ​ពី​វិធី​ខាង​លើ​លោក​អ្នក​អាច​អនុវត្ត​វិធី​​មួយ​ទៀត​ដែល​ងាយ​បំផុត គឺ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ Command Prompt នៅ​ក្នុង​ Windows រួច​វាយ​ពាក្យ ipconfig ពេល​នោះ​អ្នក​នឹង​ឃើញ​លេខ IP Address នៅ​ក្នុង​ជួរ IPv4 ជា​ពុំ​ខាន។
  1. Public IP Addressដើម្បី​អាច​ស្វែង​រក​លេខ​ Public IP Address នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​ អ្នក​អាច​ចូល​ទៅ​កាន់ Browser ហើយ​ចូល​ទៅ​កាន់​គេហទំព័រ​​ដែល​​មាន​មុខងារ​អាច​ឱ្យ​អ្នក​ស្វែង​រក​លេខ IP នេះ​ដូច​ជា គេហទំព័រ www.whatismyipaddress.com ឬ​លោក​អ្នក​អាច​ស្វែង​រក​ជាមួយ Google ក៏​កាន់​តែ​ងាយ​ស្រួល។ ដូច​នេះ​នៅ​ពេល​ដែល​អ្នក​ចូល​ក្នុង​គេហទំព័រ whatismyipaddress.com នោះ​អ្នក​នឹង​ឃើញ​លេខ Public IP Address របស់​អ្នក​ជា​ពុំ​ខាន៕