អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ Barcode
ចំពោះ ប្រព័ន្ធគ្រប់គ្រងការលក់ការបញ្ចូលលេខកូដរបស់ទំនិញទៅក្នុងប្រព័ន្ធ តាមរយៈការប្រើប្រាស់ keyboard ងាយនឹងបញ្ចូលច្រឡំណាស់ដែលជាមូលហេតុធ្វើឲ្យទិន្នន័យ មានភាពមិនត្រឹមត្រូវដូចនេះហើយទើបបច្ចុប្បន្នក្រុមហ៊ុនជាច្រើន បានផ្លាស់ប្តូមកប្រើប្រាស់Barcode ជំនួសវិញ ។ Barcodeជួយសម្រួលក្នុងការបញ្ចូលលេខកូដដែលមិនឲ្យច្រឡំព្រោះ អ្នកបានកំណត់លេខកូដនោះរួចជាស្រេចមុនពេលយកវាមកprintនៅលើBarcode Label ដែលបិទនៅលើទំនិញ ។ ពេលអ្នកចង់បានលេខកូដរបស់ទំនិញណាមួយគ្រាន់តែយកBarcode Reader មកបាញ់លើBarcode Labelនោះវានឹងបញ្ចូលលេខកូដរបស់ទំនិញនោះទៅក្នុងប្រព័ន្ធយ៉ាង ត្រឹមត្រូវ ។
សំគាល់៖ ការរៀបរាប់ខាងលើអាចប្រព្រឹត្តិទៅបានលុះត្រាតែអ្នកបានconfigure Barcode Reader ឲ្យស្គាល់ជាមួយកុំព្យូទ័រជាមុនសិន ។
ការបង្កើតBarcode Label
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកអំពីការបង្កើតBarcode Label ចំនួនពីរទម្រង់នៅលើប្រព័ន្ធអ៊ីនធឺណេត
ទម្រង់ CGI
អាចសរសេរលេខកូដជាប្រភេទកូដ 39, កូដ 128 A, B, ឬ C និងជាសញ្ញាផ្សេងៗ ។
ដំបូងអ្នកត្រូវចូលទៅគេហរទំព័រ www.barcodesinc.com/generator/index.php ជាមុនសិន (ដូចរូប)
បន្ទាប់មកអ្នកត្រូវបញ្ចូលលេខកូដទៅក្នុងប្រអប់ដែលមានអក្សរ “Your Text” លេខដែលអ្នកបញ្ចូលនេះត្រូវតែដូចជាមួយនឹងលេខកូដរបស់ទំនិញនីមួយៗក្នុង database ។
បន្ទាប់មកចុចGenerate Barcodeអ្នកនឹងទទួលបានBarcode Label ដែលមានរូបរាងដូចខាងក្រោម
ឧទាហរណ៍៖ យើងបានបញ្ចូលលេខកូដ CA001 ទៅក្នុងប្រអប់“Your Text” រួចចុចGenerate Barcode
ទម្រង់ QR
QR Code ប្រើប្រាស់Google Chart API (គឺជាtoolមួយសម្រាប់ឲ្យយើងបង្កើតរូបភាពចេញពីលេខកូដដែលយើងបានបញ្ចូល ទៅតាមទម្រង់ដែល Google បានកំណត់) ក្នុងការបង្កើត barcode label ។
ដំបូងអ្នកត្រូវចូលទៅគេហរទំព័រ www.barcodesinc.com/generator/qr/ ជាមុនសិន (ដូចរូប)
បន្ទាប់មកអ្នកត្រូវបញ្ចូលលេខកូដទៅក្នុងប្រអប់ដែលមានអក្សរ “Text to embed in QR Code” លេខដែលអ្នកបញ្ចូលនេះត្រូវតែដូចជាមួយនឹងលេខកូដរបស់ទំនិញនីមួយៗក្នុង database ។ អ្នកអាចជ្រើសរើសទំហំរូបភាពនៅក្នុង Image Size បានផងដែរ
បន្ទាប់មកចុចGenerate QR Code អ្នកនឹងទទួលបានBarcode Label ដែលមានរូបរាងដូចខាងក្រោម
ក្រោយពីអ្នកបានBarcode Label ហើយអ្នកក៏អាចទាញយករូបនេះមកប្រើប្រាស់ ដើម្បីបិទលើទំនិញបានផងដែរដោយគ្រាន់តែright-click លើរូបនេះរួចយកSave Image As… រួចហើយជ្រើសរើសទីតាំងដែលត្រូវទុករួចចុចsave ជាការស្រេច ។