ងាយស្រួល​បង្កើត​កូដ HTML និង CSS ជាមួយនឹង LandOfCode

Landofcode ជាគេហទំព័រ​ដែល​ជួយ​សម្រួល​ដល់ការ​សរសេរ​កូដ HTML/XHTML, CSS និង VBScript ឲ្យ​កាន់តែងាយ​ជាងមុន​តាមរយៈ​កូដខ្លីៗ​ដែល​មាន​ក្នុង​គេហទំព័រនេះ ។
សូមចូល​ទៅកាន់​អាសយដ្ឋាន www.landofcode.com/online-code-editor.php អ្នកនឹងឃើញដូច​ខាងក្រោម​


LandOfCode មាន​នូវ options ៣ សម្រាប់​ឲ្យ​យើង​ជ្រើសរើស ដើម្បី​បង្ហាញ​កូដ

១- Language: គឺជា​ជម្រើស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើសរើស​នៅ language ដែល​ខ្លួនចង់ដឹង​ទៅតាម​តម្រូវ​ការ ៖

២- បន្ទាប់ពី​យើងបាន​ជ្រើសរើស​នៅ language រួចរាល់ហើយនៅត្រង់ section វានឹង​ផ្ដល់​នៅ​ផ្នែក​ជា​ច្រើន​ដែល ដែល​ទាក់ទងនឹង language ដែល​យើងបាន​ជ្រើសរើស ៖

៣- ក្រោយពីយើង​ធ្វើការ​ជ្រើសរើស section ហើយអ្នកអាច​ជ្រើសរើស​បន្តនៅត្រង់ snippet ដែល​ជា​ចំណុច សំខាន់​ៗ​ទាក់ទងនឹង section របស់យើង ៖


៤- ពេល​ដែល​អ្នកចុច button View output វា​បង្ហាញ​កូដ ដែល​ស្ថិតនៅ​ក្នុង​ប្រអប់ខាង​ឆ្វេង ហើយ​លទ្ធផល​នៃកូដ​វានឹង​បង្ហាញ​នៅ​ក្នុង ប្រអប់ខាង​ស្ដាំ​ដូចរូប​ខាងក្រោម ៖



៥- button View output in new window វាជាអ្នក​បង្ហាញ​លទ្ធផល​នៅលើ​ផ្ទាំង windows ថ្មីដូចរួប​ខាងក្រោម​៖


៦- button clear វាមាន​តួនាទី​ជាអ្នកលុប​នូវ​កូដ​ដែល​បាន​បង្កើត នៅ​ក្នុង​ប្រអប់ខាង​ឆ្វេង និង​លទ្ធផល ដែល​ស្ថិត​ក្នុង​ប្រអប់ខាង​ស្ដាំ​ក៏​បានលុប​ផងដែរ ។

៧- Jump to section គឺជាការ​ជ្រើសរើស​នៅ section ដែល​មាននៅ languages ច្រើន​សម្រាប់​ឲ្យ​យើងអាចមើលនៅ​ចំណុច​លម្អិត​បន្ថែម​ទៀត ៖