របៀបបិទមិនបើកវ៉ិបសាយណាមួយ តាមរយៈ comment



ប្រសិនបើលោកអ្នកបិទមិនចង់ឱ្យអ្នកណាមួយ ឬក៏កូនៗរបស់លោកអ្នកបើកវ៉ិបសាយផ្ដេសផ្ដាល (អាសអភាស) នោះលោកអ្នកមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយក៏បានដែរ លោកអ្នកអាចប្រើនៅលើ comment line ផ្ទាល់តែម្ដង ដែលវាភ្ជាប់មកជាមួយនឹង windows ស្រាប់។
សូមតាមដាននូវរបៀបធ្វើដូចខាងក្រោមៈ
  1. បើក comment promt ដោយចុច Ctrl + R => រួចវាយ cmd => OK
  2. បន្ទាប់វាយថា notepad C:/Windows/System32/drives/etc/hosts
  3. ពេលនោះវានឹងចេញផ្ទាំងដូចខាងក្រោម​ បន្ទាប់មកវាយឈ្មោះវ៉ិបសាយណាមួយដែលលោកអ្នកចង់បិទ ដោយមានទាំង address និង ip address (ចំពោះលោកអ្នកដែលចង់ដឹងពីលេខ ip address របស់វ៉ិបសាយផ្សេងៗ សូមចុចទីនេះ! )
    វាយបញ្ចូលលេខ ip address និង ឈ្មោះវ៉ិបសាយ
    ចំណាំៈ ម៉ាស៊ីនរបស់លោកអ្នកត្រូវ log ជា Administrator