សម្រាប់អ្នកដែលប្រើ Mac កុំព្យូទ័របានគិតថាវាពុំមានបញ្ហាពិបាកឡើយក្នុងការ uninstall កម្មវិធីណាមួយចេញពីវា ដោយយើងគ្រាន់តែលប់កម្មវិធីនោះចេញពី Applications folder គឺជាការចប់ វាមិនដូចជាក្នុង PC នោះទេ ដែលការ uninstall កម្មវិធីត្រូវធ្វើឡើងតាមរយៈ tool uninstall របស់កម្មវិធីនោះ ឬក៏ចូលទៅកាន់ Programs and Features ស្ថិតក្នុង Control Panel ព្រោះនោះក៏ដោយសារកម្មវិធីទាំងឡាយភាគច្រើនដែលបានដំឡើងនៅក្នុង PC តែង record ទុកក្នុង registry ដែលជា database ធ្វើឡើងដោយប្រព័ន្ធនៃប្រតិបត្តិការណ៍របស់ Windows ។
វាជាការពិតណាស់ថាក្នុងប្រព័ន្ធប្រតិបត្តិការណ៍របស់ Mac OS ពុំមាន registry ដូចក្នុង Windows នោះទេ ព្រោះគ្រប់ applications នៅក្នុង Mac ធ្វើការជា package ដែលប្រមូលផ្ដុំនូវកិច្ចការរបស់វាក្នុង Application file តែមួយ (file នោះបញ្ចប់ដោយ .app) ។
ក៏ ប៉ុន្តែ application ខ្លះវាក៏មានបំបែកនូវ folders, libraries និងផ្ទុកក្នុង preference folder នៃ System ដែលពួកវាទាំងនោះអាចនឹងត្រូវបានប្រើប្រាស់ដោយ application file តាមរយៈ preference របស់វា ។ ដូច្នេះពេលដែលយើងគ្រាន់តែលប់ .app file នោះវាក៏មិនមានន័យថាអ្នកបាន uninstall កម្មវិធីគ្រប់លក្ខណៈនោះទេ ព្រោះវាអាចនឹងសល់ files ឬ folder នៅក្នុង hard disk ឬក៏ system នៃ Mac របស់អ្នកដដែល ។
តើធ្វើដូចម្ដេចទើបខ្ញុំអាច uninstall វាដោយគ្មានសល់កាកសំណល់នៃកម្មវិធីនោះ?
បច្ចុប្បន្នមានកម្មវិធីជាច្រើនដែលលោកអ្នកអាចប្រើសម្រាប់ uninstall កម្មវិធីណាមួយចេញពី Mac ប៉ុន្តែខ្ញុំសូមលើកយកវិធីមួយដែលមិនចាំបាច់ចំណាយលុយ ឬ install កម្មវិធីជំនួយនោះឡើយ ដោយគ្រាន់តែធ្វើដូចខាងក្រោម៖
១- ចូលទៅកាន់ Activity Monitor ដើម្បីផ្លាស់ប្ដូរ process ពី My Process ទៅកាន់ All Processes តាមលំដាប់រូបខាងក្រោម (ការធ្វើបែបនេះ ដើម្បីស្វែងរក process និងបិទ process របស់កម្មវិធីដែលយើងចង់ uninstall)
២- ចូល Finder ដើម្បី Search រកឈ្មោះកម្មវិធីដែលត្រូវ uninstall
បន្ថែមលក្ខណក្នុងការ search រក files ប្រភេទ system file ដែលពាក់ព័ន្ធនឹងកម្មវិធីដែលត្រូវ uninstall ដោយការចុចទៅលើ ប៊ូតុងសញ្ញាលេខបូក ដូចបង្ហាញក្នុងលេខ៥ ចុចទៅលើ Search criteria dropdown ជ្រើសរើសយក System Files និងផ្លាស់ប្ដូរពី don’t included ទៅកាន់ are included ដូចរូបលេខ៦
៣- បន្ទាប់លប់ files និង folders ទាំងឡាយដែលពាក់ព័ន្ធនឹងកម្មវិធីដែលយើងចង់ uninstall ទាំងអស់ចោល រួច restart កុំព្យូទ័រ ។
ឥឡូវនេះលោកអ្នកនឹងបាន remove កម្មវិធីពីដែលមិនត្រូវការពីក្នុង Mac ដោយពុំមានសេសសល់កាកសំណល់នៃកម្មវិធីនោះទៀតឡើយ ហើយក៏មិនចាំបាច់ទិញកម្មវិធីជំនួយក្នុងការ remove ឬ uninstall applications ផងទេ ។