សម្រាប់លោកអ្នកដែលជា អ្នកធ្វើការ ឬរកស៊ី និងធ្វើជំនួញ … ផ្សេងៗ ចំពោះការបើកមើលអ៊ីម៉ែលប្រចាំថ្ងៃវាពិតជាសំខាន់សម្រាប់លោកអ្នក
ប្រសិនបើលោកអ្នកប្រើប្រាស់ Browser (IE,
Firefox, Chrome, Opera …) សម្រាប់បើកមើលអ៊ីម៉ែលនោះ ពេលលោកអ្នក Refresh
ទើបអាចដឹងថា “មានម៉ែលថ្មីផ្ញើរចូលមក” ។ ក៏ប៉ុន្តែ
ប្រសិនបើលោកអ្នកធ្វើការបើកមើលអ៊ីម៉ែលនៅលើ Outlook (ដែលមាននៅក្នុង
Microsoft Office ស្រាប់) វិញគឺលោកអ្នកមិនបាច់លំបាក Refresh ទៀតទេ
ដោយវានឹងលោត Alert មកប្រាប់យើងឱ្យបានដឹង។
ដើម្បីឱ្យមាន Message Alert នៅលើ Microsoft Outlook សូមលោកអ្នកកែប្រែដូចខាងក្រោមៈ
ចូលទៅបើក Outlook (ដែលលោកអ្នកបាន Add ម៉េលចូលរួចជាស្រេច) => ចុច File => Options
យកថេប Mail => រួចធីកលើពាក្យ Display a desktop alert => OK