Connectivity
ជាឧបករណ៍សម្រាប់ប្រើក្នុងភ្ជាប់និងដំឡើងប្រព័ន្ធ Network
មានច្រើនប្រភេទ ហើយធ្វើការផ្សេងៗគ្នាទៅតាមតម្រូវការរបស់ប្រព័ន្ធ
Network របស់លោកអ្នក ។
Connectivity ដែលគេនិយមប្រើច្រើនក្នុងប្រព័ន្ធ Network ពេលបច្ចុប្បននេះមានដូចជា: Modem, Hub, Switch និង Router ។


Connectivity ដែលគេនិយមប្រើច្រើនក្នុងប្រព័ន្ធ Network ពេលបច្ចុប្បននេះមានដូចជា: Modem, Hub, Switch និង Router ។
1. Modem
Medem ជាប្រភេទ Connectivity មួយប្រភេទដែលធ្វើការ translate ពី digital signal ទៅជា analog signal និងពី analog signal មកជា digital signal វិញ ។ ជាទូទៅគេប្រើ Modem ក្នុងប្រព័ន្ធ Network សម្រាប់ភ្ជាប់តាមរយៈ Dial-up និងការភ្ជាប់ Internet តាមរយៈ DLS ។
2. Hub
Hub ជាឧបករណ៍មួយដែលដើតួរជា Station សម្រាប់ធ្វើការបែងចែកនូវ Connection ទៅឱ្យ Computer ផ្សេងៗ ដើម្បីបង្កើតបានជាប្រព័ន្ធ Network ។ ការងារបស់ Hub គឺនៅពេលមានទិន្នន័យឆ្លងកាត់ Hub បានធ្វើរការ Broadcast ទៅកាន់គ្រប់គ្រប់ Connection ទាំងអស់ដែលធ្វើភ្ជាប់ជាមួយ Hub ។ Hub ចែកជា ៣ ប្រភេទគឺ Passive Hub, Active Hub និង Intelligent Hub ។
- Passive Hub: ជា Hub មួយប្រភេទនៅពេលមានទិន្នន័យឆ្លងកាត់មិនធ្វើការ ដំឡើងនូវ Signal ទេហើយធ្វើការ Broadcast ទៅគ្រប់ Connection តែម្តង ។
- Active Hub: ជា Hub មួយប្រភេទដែលធ្វើការខុសពី Passive Hub ដោយនៅពេលមាន Signal ឆ្លងកាត់ Active Hub ធ្វើរការដំឡើងនូវ Signal រួចទើបធ្វើរការ Broadcast ទៅកាន់គ្រប់ Connection ។ គុណសម្បត្តិរបស់ Active Hub គឺជួយកាត់បន្ថយនូវ error បញ្ចូន data និងធ្វើឱ្យចម្ងាយនៃការបញ្ចូន data បានចម្ងាយឆ្ងាយ ។
- Intelligent Hub: គឺជា Active Hub ដែលបន្ថែមនូវ feature ថ្មីៗដែលជួយគ្រប់គ្រងនូវប្រព័ន្ធ network និងធ្វើឱ្យ performance network មានភាពប្រសើរឡើង ។ Feature ថ្មីរបស់ Intelligent Hub មានពីគឺ៖ Hub Management និង Switching Hub ។
- Hub Management: ដែលអាចបញ្ចូន Packet ទៅកាន់ central network console ដោយប្រើ network management protocol ។ Hub ប្រភេទនេះអាចបញ្ឈប់នូវ connection ដែលធ្វើឱ្យ network error ។
- Switching Hub: ជាបច្ចេកវិទ្យាចុងក្រោយរបស់ hub ដែលមានល្បឿនលឿនក្នុងការបញ្ចូន data ព្រោះ Switching hub ធ្វើការ route signal ទៅកាន់ Destination Computer ដោយមិនធ្វើការ broadcast ទៅគ្រប់ port ដូច Passive និង Active hub ទេ ។
3. Switch:
Switch ជាឧបករណ៍មួយដែលដើរតួរជា station សម្រាប់ភ្ចាប់ connection network ដូចជា Hub ដែល ប៉ុន្តែ Switch មិនធ្វើការដូចជា Hub ទេ ។ Switch ធ្វើការបញ្ចូន Data មានល្បឿនលឿនជាង Hub ដោយមិនធ្វើការ Broadcast ទៅកាន់គ្រប់ port ដូច Hub ទេគឺ Switch បានធ្វើការបញ្ចូន Data
4. Router
Router ជាឧបករណ៍ connectivity មួយប្រភេទដែលមានតួរនាទីច្រើន និងសំខាន់ក្នុងប្រព័ន្ធ Network ។ Router អាចយកមកធ្វើជា Gateway សម្រាប់ធ្វើឱ្យប្រព័ន្ធ Network ផ្សេងគ្នាអាចដំណើរការជាមួយគ្នាបាន ។ Router ក៏ជាឧបករណ៍មួយដែលអាចធ្វើជា Firewall បានទៀតផងព្រោះនៅក្នុង Router មាន Option សម្រាប់កំនត់នូវ port, protocol ឬ domain ដែលអនុញ្ញាត ឬមិនអនុញ្ញាតឱ្យឆ្លង់កាត់ Router ។ ជាងនេះទៅទៀត Router ជាឧបករណ៍មួយដែលមានសម្ថភាពខ្ពស់ក្នុងការ route data ទៅកាន់ Destination ព្រោះនៅក្នុង Router មាន routing table សម្រាប់កត់ចំណាំនូវ Network address របស់កុំព្យូទ័រផ្សេងៗនៅក្នុងប្រព័ន្ធ network ដើម្បីធ្វើឱ្យមានល្បឿនលឿន នៅពេល route data ។