នៅលើកម្មវិធី Microsoft word2010
ប្រសិនបើលោកអ្នកចង់ប្រើប្រាស់ Bullet និង List លោកអ្នកអាចចូលទៅកាន់ Home
=> ត្រង់ Paragraph ជ្រើសយក Bullet Library ។
ប៉ុន្តែលោកអ្នកក៏អាចបង្កើតវាបានដោយខ្លួនឯងផងដែរ។
សូមអនុវត្តន៍ដូចខាងក្រោមៈ
ជំហ៊ានទី១
នៅលើ Home ribbon នៅលើ Paragraph តាប (tab) ចុចលើសញ្ញាព្រួញ (bullet button) រួចជ្រើសរើសយក Define New Bullet …
ជំហ៊ានទី២
ពេលនោះវានឹងលោតផ្ទាំង Define New Bullet
សិក្សាទៅលើពីរ options,គឺ Symbol និង Picture
ជំហ៊ានទី៣ –
ការយក Symbols មកធ្វើជា Bullets
ត្រង់ Font លោកអ្នកជ្រើសរើសឈ្មោះ Font ហើយនិង symbol ណាមួយលោកអ្នកពេញចិត្ត
បន្ទាប់ពីលោកអ្នកជ្រើសរើសរួចហើយ សូមចុចប៊ូតុង OK
ឧទាហរថា ខេធី៤២ យកពុម្ពអក្សរ Symbol ហើយយកនិមិត្តសញ្ញាព្រួញ( –>)
ខាងក្រោមនេះជាលទ្ធផលដែលយើងទទូលបាន
ជំហ៊ានទី៤
ការយក Picture មកធ្វើជា Bullets
មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចយករូបភាពមកធ្វើជាBullets បានផងដែរ ដោយលោកអ្នកចុចលើប៊ូតុង Picture … (មើលរូបនៅជំហ៊ានទី២)
សូមចុចលើប៊ូតុង Import…
បន្ទាប់ជ្រើសយករូបភាពណាមួយដែលលោកអ្នកពេញចិត្ត
រួចចុចលើប៊ូតុង Add
សូមមើលលទ្ធផលខាងក្រោម
ចុងបញ្ចប់
ពេលលោកអ្នកចូលទៅកាន់ Bullet Library ម្ដងទៀតនោះលោកអ្នកនឹងឃើញមានការខុសប្លែកពីមុន