បៀបប្រើប្រាស់ Extract ក្នុង Photoshop

សួស្តីប្រិយមិត្ត! ថ្ងៃនេះ នឹងពន្យល់អំពីរបៀបប្រើប្រាស់ Extract ក្នុង Photoshop ។ ប្រិយមិត្តតែងតែមានចម្ងល់ថាតើកាត់រូបយ៉ាងដូចម្តេចមិនឲ្យដាច់ស្តាយសក់នោះ? តែពេលនេះប្រិយមិត្តពិតលែងមានចម្ងល់ហើយ ពីព្រោះថា ខេធី៤២ នឹងបកស្រាយជួន ។ សូមទស្សនាទាំងអស់គ្នាណ៎ា…។
រូបសម្រេច…
ដំណាក់កាលទី០១

សូមចុចបើក Adobe Photoshop ហើយចុចបើករូបភាពមួយដែលអ្នកចង់ design ។

ដំណាក់កាលទី០២
សូមចុច Filter -> Extract (Alt + Ctrl + X) ។


ដំណាក់កាលទី០៣
សូមចុចលើឧបករណ៍មួយឈ្មោះថា Edge Highlighter tool (B) រួចហើយ ផាត់ពណ៌ ជុំវិញសក់ដែលអ្នកចង់ផាត់ ។

ដំណាក់កាលទី០៤
ពេលផាត់ពណ៌រួចរាល់ហើយ អ្នកត្រូវចាក់ពណ៌ជុំវិញពណ៌ដែលបានផាត់រួច ។
ដោយចុចលើឧបករណ៍មួយឈ្មោះថា Fill Tool (G) ហើយគ្រាន់តែចុច Fill Tool ខាង ក្រៅបរិវេណពណ៌ដែលបានផាត់ ។

ដំណាក់កាលទី០៥
ចាក់ពណ៌រួចហើយ សូមចុចលើ Preview  ហើយចុច Ok ជាការស្រេច ។

ដំណាក់កាលទី០៦ ចប់
អ្នកនឹងទទួលបានស្តាយសក់យ៉ាងស្រស់ស្អាត ។