Hosts គឺជា file ពិសេសមួយរបស់
Windows ហើយវាជា file មួយដែលមិនមាន extension នោះទេ ។ Hosts
ជាធម្មតាវានឹងមានវត្តមាននៅពេលដែល Windows បានដំឡើងរួច ។
លោកអ្នកអាចស្វែងរក file នេះបានដោយចូលទៅកាន់ទីតាំង C:\Windows\System32\drivers\etc (សន្មត់ថា Windows របស់លោកអ្នកផ្ទុកនៅ C partition) ឬក៏ចុច key Windows + R រួចវាយពាក្យ %SystemRoot%\system32\drivers\etc\ ពេលនោះអ្នកនឹងឃើញមាន file មួយឈ្មោះ hosts (មិនមាន extension) ។
ធម្មតាពេលលោកអ្នកបើកវេបសាយណាមួយ គឺលោកអ្នកតែងវាយឈ្មោះវេបសាយនោះនៅក្នុងប្រអប់ URL របស់ Web Browser ឧទាហរណ៍ www.antkh.com ដែលនេះគេហៅថា host name ឬ domain name ។ តែភាពពិតវាបានតភ្ជាប់ទៅកាន់វេបសាយនេះតារយៈ IP address ឯនោះទេគឺ 204.246.37.220
។ អ្នកត្រូវដឹងថាបណ្តាញ network ឬ internet
អាចមានទំនាក់ទំនងគ្នាបានគឺតាមរយៈ IP address មិនមែន hostname
ដែលជាឈ្មោះវេបសាយនោះទេ ។ IP address ប្រៀបបាននឹងលេខទូរសព្ទអញ្ចឹងដែរ
ហើយវាមិនអាចស្ទួនគ្នាក្នុងបណ្តាញតែមួយបានឡើយ ។
ដូច្នេះ Hosts
ត្រូវបានប្រើប្រាស់ ដើម្បី map ពី hostname ទៅជា IP address វិញ ។
នៅពេលដែលអ្នកវាយ hostname ពេលនោះ hosts file បានប្រាប់ទៅកុំព្យូទ័រថា
hostname ត្រូវនឹង IP address ប៉ុន្មាន?
កុំព្យូទ័រក៏ចាប់ផ្តើមធ្វើការស្វែងរកនូវ IP address ដែលមាននៅក្នុង
hosts file បើសិនជាឃើញកុំព្យូ
ទ័រនឹងបញ្ឈប់ការស្វែងរក
តែបើមិនឃើញវានឹងបន្តសួរទៅកាន់ DNS (Domain Name Server)
ដែលនេះជាមូលធ្វើឲ្យការបើកវេបសាយមានភាពយឺត ។ ការកែប្រែ hosts file
មានសារៈប្រយោជន៍
ដូចខាងក្រោម៖
១.ធ្វើឲ្យបើកវេបសាយលឿន
ដោយបាន
រៀបរាប់ខាងលើឃើញថា បើសិនជាមានផ្ទុកនូវ IP address របស់វេបសាយនៅក្នុង
hosts file នឹងនាំឲ្យវេបសាយនោះបើកលឿនជាងមុន ។ ដើម្បីបន្ថែម IP address
សូមធ្វើតាមរបៀបខាងក្រោម ៖
១. ចូលទៅកាន់ទីតាំង hosts file (C:\Windows\system32\drivers\etc)
រួចបើក
hosts file នេះជាមួយកម្មវិធី Notepad (ដោយសារតែ hosts ជាប្រភេទ plain
text file ដូច្នេះអ្នកអាចបើកវាតាម text editor ណាមួយក៏បាន ឧទាហរណ៍
Microsoft Word, Notepad ជាដើម ។
២. Hosts ជា file មួយដែលត្រូវបានការពារដោយ Windows ហើយប្រសិនបើចង់កែប្រែវាទាល់
តែមាន
សិទ្ធជា administrator ។ ដូច្នេះអ្នកត្រូវ right-click លើកម្មវិធី
Notepad > Run as administrator > open > ជ្រើសរើសយក All
Files (*.*) នៅក្នុងកម្មវិធី Notepad ដើម្បីអាច
បើក hosts file បាន ។
៣. បន្ទាប់ពីបានបើក hosts file តាមរយៈ Notepad ហើយអ្នកនឹងទទួលបានដូចរូបខាងក្រោម៖
៤. រួចសរសេរបន្ថែម IP address ណាដែលចង់បន្ថែមព្រមទាំង ឈ្មោះ hostname ដូចខាងក្រោមរួច save ។
ដើម្បីដឹង IP address របស់វេបសាយនីមួយៗចាំបាច់ កុំព្យូទ័ររបស់អ្នកត្រូវមាន internet connection
បន្ទាប់មកចុច key windows + R ដើម្បីបើក cmd រួចវាយពាក្យ ping ដកឃ្លា
ឈ្មោះវេបសាយ (មាន www. ក៏បានមិនបាច់ក៏បាន) រួចចុច Enter ។
២. បិទវេបសាយណាមួយកុំឲ្យបើកបាន
ក្រៅពីពន្លឿន
នៃការបើកវេបសាយ hosts file
ក៏ត្រូវបានប្រើប្រាស់សម្រាប់បិទវេបសាយមួយចំនួនមិនឲ្យ
ដំណើរការបានដែរដោយការអនុវត្តន៍ដូចខាងក្រោម ៖
1- ចូលបើក hosts file (ដូចចំណុចទី១) រួចបន្ថែម IP address 127.0.0.1 ដកឃ្លា ហើយឈ្មោះវេបសាយដែលចង់បិទ រួច save ។
សំគាល់៖
រាល់កុំព្យូទ័រតែងមាន host address របស់វាផ្ទាល់ខ្លួន នោះគឺ 127.0.0.1
(localhost) វាត្រូវបានប្រើសម្រាប់បិទ វេបសាយ ។
ឥឡូវសូមសាកបើក Browser ហើយវាយ www.facebook.com ឬ www.youtube.com
ដើម្បីត្រឡប់ទៅរកសភាពដើមវិញគឺគ្រាន់តែចូលទៅកែប្រែ hosts file
ឲ្យដូចដើមដោយធ្វើការលុប ឬ ដាក់សញ្ញា #
ពីមុខអ្វីដែលអ្នកបានបន្ថែមជាការស្រេច ។ ប្រការល្អអ្នកគួរតែចម្លង hosts
file ដើមទុកមុនពេលធ្វើការកែប្រែ ។
អ្វីជា Windows Host File ហើយប្រើវារបៀបណា?
7:02 PM