របៀប​វាយ​អក្សរខ្មែរ​យូនីកូដលើ Photoshop

ដោយសាមានប្រិយមិត្តជាច្រើនមិនទាន់បានយល់ច្បាស់អំពីការប្រើប្រាស់ Font Khmer Unicode លើ Photoshop ដូចនេះអាយកូនខ្មែរនិងបង្ហាញជូនដូចខាងក្រោម៖
ដើម្បីអាចវាយភាសាខ្មែរយូនីកូដលើ Photoshop បានលុះត្រាអ្នកបានប្រើប្រាស់កម្មវិធី

  • Adobe Photoshop CS3, CS4 និង CS5 (ក្នុងករណីបើសិន CS3, CS4 និង CS5 មិនដើរ អ្នកត្រូវពិនិត្យអោយបានច្បាស់សាល់ព្រោះថាមានកម្មវិធី Photoshop មិនមែនជា Version Beta ឬជាកម្មវីធីដែរបានគេកែឆ្នៃ)
  • ប្រើពុម្ភអក្សរខ្មែរយូនីកូដមានឈ្មោះផ្កើមដោយ KH, Nida (សូមមើលរូប)

Fonts Kh, Nida
ក្នុងករណីអ្នកមិនទាន់មាន Fonts Khmer Unicode KH, និង Nida  អ្នកអាចទាញយក Fonts បាននៅទីនេះ Fonts
របៀប Install Fonts
ក្រោយពីអ្នកទាញយក Fonts ខ្មែរយូនីកូដខាងលើកអ្នកគ្រាន់តែចុច Ctrl + A (ដើម្បី Select fonts ទាំងអស់) ហើយចុច Right Click ហើយរើសយកពាក្យ Install (សូមមើលរូប)

Install Fonts
បន្ទាប់ពីអ្នកពិនិត្យមើល Version របស់ Phpotoshop និងបានដាក់កញ្ចូល Fonts Khmer Unicode អស់ហើយ យើងអាចចាប់ផ្កើមសាកល្បងបានហើយ សូមបើក Photoshop ហើយវាយយូនីកូដម្ដងទៀតដោយរើស Fonts Khmer យូនីកូដដែរផ្កើមដើយ KH, Nida ៖

khmer unicode
 ករណីផ្សេងទៀត
មានករណីខ្លះមានបញ្ហាមួយចំនួនដែរដូចរូបខាងលើ ចឹងយើងអាចដោះស្រាយបានដោយគ្រាន់តែ Select Fonts ទាំងអស់ចុចរើស កន្លែងប្រអប់ក្រហមនោះ ៖
លទ្ធផល៖