ក្នុងការរចនាគេហទំព័រ
គឺយើងត្រូវធ្វើការឌីស្សាញនៅក្នុងកម្មវិធី Adobe Photoshop ឬ
កម្មវិធីកាត់ត ផ្សេងៗទៀតជាមុនសិន
បន្ទាប់មកទើបយើងធ្វើការសរសេរកូដ ដោយយករូបភាពដែលយើង បាន
ឌីស្សាញរួចទៅប្រើ។
តែថ្ងៃនេះ
យើងមិនបានបង្ហាញពីរបៀបឌីស្សាញទាំងមូលនៃគេហទំព័រនោះទេ
យើងគ្រាន់តែបង្ហាញពីរបៀបធ្វើប៊ូតុង ទាញយក ប៉ុណ្ណោះ។
មុនដំបូងយើងបង្កើត Layer ថ្មីមួយ បន្ទាប់មក យកជ្រើសរើស Tool Rounded Rectangle Tool ។
បន្ទាប់មកគូស ឲ្យចេញជារាងប៊ូតុងដែលយើងចង់បាន
បន្ទាប់មកយើងបំលែង Shape នោះទៅជា Layer ដោយ Mouse លើ Shape រួចចុចលើ
Rasterize Layer។
បន្ទាប់មកយើងកំណត់ ពណ៌ឲ្យវាទៅតាមដែលយើងចង់បាន ដោយចូលទៅកាន់ Layer → Layer Style → Color Overlay
បន្ទាប់មកយើងចុច Mouse ស្តាំលើ Layer របស់ប៊ូតុងរបស់ ហើយចុចលើ Duplicate Layer។ បន្ទាប់ពីនោះយើងនឹងទទួលបាន Button ពីរ។
បន្ទាប់មកទៀតយើងកំណត់ពណ៌ទៅឲ្យប៊ូតុង ខាងលើ ដែលយើងទើបតែ
Duplicate ជាពណ៌ ស រួចកាត់ផ្នែកខាងក្រោមចេញ។
បន្ទាប់មកទៀតយើងចុចលើ លេខ ២ ដើម្បីបន្ថយ Capacity ទៅឲ្យ Button ពណ៌ ស
នោះ។
ជាចុងបញ្ចប់យើងគ្រាន់តែសរសេរអក្សរ ទាញយក ពីលើជាការស្រេច។
ប្រសិនបើយើងចង់បានពណ៌ប៊ូតុងផ្សេងៗទៀត យើងត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម
Select លើ Layer button ទាំងអស់នោះ រួចចុច Mouse → Merge Layer (Ctrl + E)
បន្ទាប់មក យើង Duplicate ប៊ូតុងឲ្យបានមួយទៀត ដើម្បីប្តូរ
បន្ទាប់មក select លើប៊ូតុងដែលយើង ចង់ប្តូរពណ៌ រួចចុចលើ Image →
Adjustments → Hue/Saturation... បន្ទាប់មកយើងធ្វើការកែប្រែ
ទៅតាមដែលយើងចង់បាន។
របៀបធ្វើប៊ូតុង ទាញយក ស្រស់ស្អាតមួយជាមួយនឹងកម្មវិធី Adobe Photoshop
4:22 PM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment