របៀបទី២នេះក៏មិនខុសពីរបៀបទីមួយប៉ុន្មានដែរគឺ ៖
សំរាប់ការតំទ្បើងអក្សរខារ៉ាអូខេនៅក្នុងកម្មវិធី Vegas Pro11 យើងចែកចេញជាបីប្រភេទដូចជា ៖
- Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ
- Khmer+English តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ និង អង់គ្លេស
- English+English តំទ្បើងអក្សរខារ៉ាអូខេ អង់គ្លេស
- របៀបនៃការតំទ្បើងអក្សរខារ៉ាអូខេឱ្យរត់តាមសម្លេងច្រៀង ជាដំបូងយើងត្រូវមានសម្លេងនៃបទចម្រៀងជា
- មុនសិនហើយយើងត្រូវស្តាប់បទចម្រៀងជាមុនសិនរួចយើងវាយអក្សរតាមអត្ថន័យបទចម្រៀងរួចយើងធ្វើការ
- កំណត់ឱ្យអក្សរមានចលនាទៅតាមបទចម្រៀង ។ ចូលមើលតាមការកំណត់ខាងក្រោម ៖
- Khmer+Khmer តំទ្បើងអក្សរខារ៉ាអូខេ ខ្មែរ មានបួនជួរ (4 Track)
- យើងជ្រើសយកបទចម្រៀងមកដាក់ក្នុង Time Line រួចយើងជ្រើសយកពាក្យ Media Generators បន្ទាប់មកទៀតយកពាក្យ Text(legacy text) Simple Text រួចយើងអូសដាក់លើ Time ឡិនេវានឹងលេចចេញផ្ទាំង Video Media Generators.
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjS0I0LdbxOVQCBYbHL5DoCYUmm21uE438x72MKFWNdZZPJ5pudpYVRNWZWK0yudcJv4AnIdYdakCNf1mdWrxEEtEV_UR3VZOuvHLGeuKaxQIuLSR7Knt3_R2kHbNSCGXCW2ERDa7p0v_s/s400/%E1%9F%A1.jpg)
បន្ទាប់មកយើងត្រូងវាយអត្ថបទបទចម្រៀងក្នុងប្រអប់ Video Media Generators
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlvlCVYDWFk619VIMbgEx6U81oBRTRSa3_QB46pM9nITazK389V3jNlPQjF86uDgzcg679X6TRAH_-b1UNxXtcFKPRpuMy2ALhEDR6p0oSTMxmQVikDbOvGpqnmNTnTBLCQ-isD-NlnX51/s400/2.jpg)
រួចយើងធ្វើការកំណត់ទៅលើទីតាំងរបស់អក្សរនៅក្នុងប្រអប់ Video Media Generators ជ្រើសយកពាក្យ Placement
រួចកំណត់តម្លៃ X,0.00 -> Y,0.395 បន្ទាប់មកយើងធ្វើការកំណត់លើស្រមោលយក
ពណ៌ខ្មៅនៅក្នុងពាក្យ Effect.
បន្ទាប់មកយើងត្រូងបង្កើតTime Line មួយទៀតដើម្បីបង្កើតអក្សរជាដែលមានពីរជួរ
ដោយ ចុច Mouse ស្តាំ បន្ទាប់មកយកពាក្យថា Insert Video Track រី ចុច Ctrl+Shift + Qសូមមើលរូបខាងក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDWPJqRrm0p3hZVczM1NCfR74JJt4NnniM4iSiCf2SFT112o_SvbIoCXbSzuSNtzb9iom8zijcqV3a0F8LMv1hQ2_LXgV5ZSzQAzqn4LrXnzKAJspyBE6ERh0xKE-A91ReNxZjrGKGRMe4/s400/%E1%9F%A3.jpg)
បន្តាប់មកធ្វើការ Copy គំរូអក្សរដែលមានស្រាប់ដាក់នៅក្នុង Time Line ថ្មីដែលយើងបានបង្កើតរួចធ្វើការប្តូរខ្លឹមសារ
នៃតួអក្សរអត្ថបទ បន្ទាប់ជ្រើសយកពាក្យ Placement រួចកំណត់តម្លៃ X,0.00 -> Y,0.734។ សូមមើលរូបខាងក្រោម៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBuL-1e06etOC8eKVPH5z_F3VW6bIc_GCKzkinf1fXxfOZQ1XKG8ggB08b3Jaq9fV9wMfBYr6VzVDafzi3nSQzx1F3s4-XgWLvLPWzhr2-7tf3FpXbaKESRQsWrhKJa-SOnauSjJSSLFei/s400/%E1%9F%A4.jpg)
ដើម្បីមានភាពងាយស្រួលនឹងចាំបាច់ចំនាយពេលវេលាយូរលោកអ្នកត្រូវសរសេរនូវអត្ថបទចំរៀងរហូតដល់ចប់សិនមុននឹងធ្វើ
ការកំនត់ ទៅលើពណ៌អក្សរ ។
( ចំណាំ ៖ សំរាប់អត្ថណាដែលមានឃ្លាណាដែលមានអក្សរដូចគ្នាអ្នកមិនចាំបាច់សរសេរទេ ត្រូវកំណត់ទៅពណ៌និងដាក់អោយវា
រត់សិនចាំធ្វើការ Copy ក៏បានដែរ ) ។មើលរូបខាងក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGISs9UxzCivFyHDqRhnyw67EUT5azeFwRgczhPcf_kbO3_9f0LD8TNoZHxeOufrZv2pUNXqZc4GHzXAqJETnMqy3anOZLv8LcpPa5Bx7XeYdFXC9JCquC2o1G0nPToh7hKZY_qMyxw_Ra/s400/%E1%9F%A5.jpg)
បន្ទាប់មកធ្វើការCopyឃ្លានៃអក្សរទាំងអស់ !
ដំបូង ចុច Mouse ស្តាំ នៅលើ Time Line ដែលត្រូវCopy បន្ទាប់មកចុចលើពាក្យ Duplicate Track ដើម្បីCopy Time Line
ថ្មីមួយទៀ( ធ្វើដូចគ្នាទាំងពីរជួរ ) មើលរូបខាក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcX8Cb-ulMqTakxPUDQQAxRQdVN0XqCWiMU8YeedDvB825nVQsOCae9s3sF1OpIAUxBbu0j24wW639hWTF0tWw_yWiC0Xee63fJjEEwTpOD6Gi0EhiRJv6fxrvyV-_1TJHzLRANnUQHaqD/s400/%E1%9F%A6.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Kt1QZPu_i-okNbSnh0_sEx762Hty_NjUVjDnj2MLB76m-FcyB_TA8ggAQ892vrRu2-e6HwTp2nD-g6MBHnfAQGEnOpvj_oAYLqVIKxJUmIpiyQNP0BTbBG0dCRq1C6IVl9f8Giumeeyd/s400/7.jpg)
បន្ទាប់មកធ្វើការកំណត់ពណ៌
ដំបូងចូលទៅកាន់ Video FX បន្ទាប់មក ជ្រើសរើស Invert
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjVsZMJy5CEWvbT7N0ppWQrbcoOD0dOOX-aaP8y-PiPA9xWTcI7g8cPDLWb_X1w1AKAruy886xHbtyuWT69ziKi5Cz5K9DkjolCFsXH8QghCvrSrR137L4wR2ugh5kb85kLNp46rMq_1rf/s320/8.png)
បន្ទាប់មកយើងជ្រើសយក Reset to None ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។
ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtS3i8aoBjCxpd7B5Va0xQXQb4hDXwbNlXykXvQ1D8kLyVAYgJS0C9hj14VZmd_6Bw0Qkqf-X9WiuqVVr6XE_zkNkVfTC45Dh5zrclvRJA-OGBhx4cev8wiba2dE9hLTr9mEvdtwH3C5I0/s400/%E1%9F%A9.png)
រួចកំណត់តម្លៃ Blend amount 1.00 ។
បន្ទាប់មកទៀតយើងចូលទៅកាន់ Video FX ដដែល ហើយជ្រើសរើសយកពាក្យ Color Corrector
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6l9k_BBnKgkj6svjN7ZZlDIDDdFzNePySBXVSZL19bmZ-VSw0LUI5Ex_-8a6BV_WnTZv4s8Ezv4gAl8_vIy6RwUArzHUIOEHw02CL6gXX0GfHCc29xaUwjH0f53xMzYhLepPld3svGcQ/s320/%E1%9F%A1%E1%9F%A0.png)
បន្ទាប់មកយើងជ្រើសយក Default ហើយទាញវាទៅដាក់នៅ Time Line ដែលជាជួរសម្រាប់អោយវាប្តូរពណ៌ ។
ហើយវានឹងបង្ហាញផ្ទាំងមួយមួយដូចរូបខាងក្រោមនេះ ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOB76umHRQwh7xWyb3BE5OUJwYJKQshKr120uvGecdLndw82CUBx20BEebxUHhZaWg0mRsKOfCk957Ptffwm3X9QwZZXHmuv8WQj0BHbF-sHqdwv8poJb_YzVsHNs0HOdSw8q9ipsGEhYZ/s400/11.png)
បន្ទាប់មកធ្វើការកំណត់ពណ៌ដែលលោកអ្នកចង់បាន ។
EX ៖ សម្រាប់អក្សរពណ៌ខៀវ ត្រូវកំនត់ត្រង់ ពាក្យ Low = 354.72, 1.000 ។
ពេលនោះយើងឃើញថា ជួរដែលយើងចង់បានពណ៌ខៀវវា នឹងចេញពណ៌ខៀវអោយ
យើងដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការCopy ហើយប្តូរពណ៌អក្សរម្តងមួយនោះទេ។
ដោយយើងកំនត់តែម្តងជាការស្រេច ។ (សម្រាប់អក្សរជួរទី២ធ្វើដូចគ្នា)
កំណត់ Key Frames អោយអក្សរមានចលនាដោយមិនចាំបាច់Plugin
ដំបូងយើងយកMouseចុចលើMedia Generatorsដែលជាជួរអក្សរពណ៌ខៀវ ដែលលើ
Media Generators របស់យើងមាននិមិត្តសញ្ញាចំនួនបី យើងត្រូវចុចលើនិមិត្តទី២ដែលមានរាង
ទ្រុងេជ្រូក (៤ជ្រុង) សូមមើលរូបខាងក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBm843qEbbRgQK-5IvbLGSEGY-gZBAH25C9JBtQOLYivPoy5oTgIBhRw_ZEKp6umQIll8aYCEVxm1qkn_motjkOCUY7VaA3qNZImaVYRNBHDl2QrRzI5ZNGChGpfcwYY_FBVSL-WdOeX40/s400/%E1%9F%A1%E1%9F%A2.png)
ហើយវានិងបង្ហើញផ្ទាំងមួយដូចរូខាងក្រោមនេះ ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiThmot40ZfwT9lA8N3F_GSAU3TPMEzDVtYbpcN4EHg94uVVxlnlCa-cVZ-sthe645cScNF1r_o5iQIVvnD28s4K8csac9a_i9981HmPqZ_5j-tjRLuK3bNs5YcV6dokeMeL4hRyKhTl7Hf/s400/%E1%9F%A1%E1%9F%A3.png)
ដំណាក់កាលនេះអ្នកត្រូវធ្វើការដោះKeyមួយចំនួនដូចរូបភាពខាងក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigNomwm-ehoP4YlTTihEd5UTbjyPaA6Ae7FIi_Qc2WJxOU12EZ6tnPPAmmcASvecHAXQxiz3s_N1lcYDQVhe92-7CZpqsrxwkARAWyOhMFG4B778244O1Xy0ghoCpbSP7ZJXJJ2_5oS7Ex/s400/%E1%9F%A1%E1%9F%A4.png)
បន្ទាប់មកធ្វើការកំនត់អោយមានចលនាតាមបទចម្រៀង
ត្រូវយកំMouse ទាញអោយបាត់អក្សរដែលមានពណ៌ ហើយធ្វើការកំណត់តាមសាច់ចម្រៀង។
មើលរូបភាពខាងក្រោម ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTS46gatAwrBCDLqeteG-zhTcRzFWksInJwXDvLlAEpcdRpFtP2QnXjhfN1u3mNnya0wqK0W9pY5S4apTZ1V4VRzy8Rnodh8Q1GsnMatYTu4nCMJ-KrP6yFvHo_p28OXZc8AfnTOwTD0W/s400/15.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxc6hsMRyO8h1m4cQzvWxVb0r3DZpL4_rj-cdXVsEnLmwQmmrLl4-3AKo0mhhuzOZGXtpV0EvVfC2bvFRB0LSnQ4iWhMLvigk7TcxUTO5RbQwPcr-3WchgF7-iwLKSCs0PlV-eO17bwnhF/s400/Untitled.png)
Key Framesកំណត់ចលនានិងផ្លាស់ប្តូរ Effecf