លុប​​ឬ​ដក​វត្ថុ​ណា​មួយ​ចេញ​ពី​ផ្ទៃ​​រូបភាព​ដោយ​ប្រើ​មុខងារ Content-Aware Fill ក្នុង Photoshop CS5

   ​ប្លក​អាយកូនខ្មែរសូម​ដាក់​តំណ​ភ្ជាប់ ​ឲ្យ​លោកអ្នក​ទាញ​យក​សៀវភៅ ​សិក្សា​កម្មវិធី Adobe Photoshop CS5 ជា​ភាសា​ខ្មែរ ប្រហែល​ជា​​មាន​អ្នក​ខ្លះ​បាន​អាន ​និង​ស្វែងយល់​រៀន​ប្រើ​ ឧបករណ៍​ដែល​មាន​ក្នុង​កម្មវិធី​ខ្លះៗ​ហើយ​មើល​ទៅ។ ដូច្នេះ​ដើម្បី​បង្កើន​សមត្ថភាព​​រចនា​រូបភាព ខ្ញុំ​សូម​បង្ហាញ​ជូន​គន្លឹះ​មួយ​ដែល​មាន​តួនាទី​អាច​លុប ឬ ដក​ចេញ​នូវ object (វត្ថុ​បំណង) ដែល​ជាប់​នៅ​ក្នុង​រូបភាព ​ដែល​យើង​មិន​​ត្រូវការ ឬ​មិន​ចង់​ឃើញ​បាន​ដោយ​ប្រើ​មុខងារ​ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី Photoshop ចាប់​ពី​ជំនាន់ CS5 ឡើង​ទៅ ឈ្មោះ​ថា Content-Aware Fill មក​បង្ហាញ​ជូន​ដូច​ខាង​ក្រោម ៖

៙ របៀប​ប្រើ Content-Aware Fill ក្នុង Photoshop ចាប់ពី​ជំនាន់ CS5 ឡើង​ទៅ ៖

- បើក​ដំណើរការ​កម្មវិធី Adobe Photoshop ។
- បើក​យក​រូបភាព​មួយ​ដែល​អ្នក​ចង់​លុប​អ្វី​មួយ​ក្នុង​រូបភាព​នោះ ដោយ​ចុច​ម៉ឺនុយ File >> Open... ឬ​​គ្រាប់ចុច​ផ្លូវកាត់ Ctrl+O (ជ្រើស​យក​​រូបភាព​ណាមួយ​ដែល​មិនសូវ​ស្មុកស្មាញ​ខ្លាំង​ក្នុង​កុំព្យូទ័រ)។

- ឧទាហរណ៍​ : ខ្ញុំ​សូម​អនុវត្តន៍​រូប​​សត្វ​សេះខាង​ក្រោម​នេះ ។
- ដោយ​យើង​ត្រូវ​ឧបករណ៍ lasso tool (​គ្រាប់ចុច L) យក​មក​គួរ​ជុំវិញ​រូប​សត្វ​សេះ តែ​កុំ​ឲ្យ​ដោយ​សាច់​រូបសេះ (ការ​​ប្រើ lasso tool យើង​ត្រូវ​ចុច​ឲ្យ​ជាប់​រួច​គួរ)។ (សូម​មើល​រូប​ខាង​ក្រោម)

- រួច​ចុច​លើ​ម៉ឺនុយ Edit >> Fill... ឬ​ ​គ្រាប់ចុច​ផ្លូវកាត់ Shift+F5

- នោះ​ផ្ទាំង​​មុខងារ Fill និង​បង្ហាញ​ឡើង​មក សូម​កំណត់​​ត្រង់ Use = Content-Aware, Mode = Normal, Opacity = 100% តាម​រូប​ខាង​ក្រោយ​រួច​ចុច OK ។

- ជា​លទ្ធផល​រូបសេះ​ដែល​យើង Selec បាន​បាត់​ឃើញ​តែ​វាល​ស្មៅ​ទទេ​បាន​ដោយ​ងាយ និង​លឿន ពិត​ជា​មិន​ធ្លាប់​ជួប​ពី​មុន​មក​ទេ :D ។
គំរូ​លទ្ធផល​មួយ​ផ្សេង​ទៀត

- លោកអ្នក​អាច​យក​រូបភាព​ខាងក្រោម​នេះ​ យក​ទៅ​អនុវត្តន៍​តាម​បាន ដើម្បី​ឲ្យ​អស់​មន្ទិល។ (ចុច​លើ​រូប​ដើម្បី​ទាញ​យក​ទំហំ​ពិត)


   ជា​ចុងក្រោយ​នេះ ខ្ញុំ​សូម​ផ្ដាំផ្ញើ​លោកអ្នក​ដែល​និយម​ចូលចិត្ត​ខាង​រចនា​រូបភាព សូម​យក​ចិត្ត​ទុកដាក់ ​បែងចែក​គុណភាព​រចនា​ឲ្យ​បាន​មែនទែន បើ​យើង​មិន​អាច​បែងចែក​ថា​មួយ​ណា​ល្អ​ មួយ​ណា​អន់​នោះ ខ្លួន​យើង​ប្រាកដ​ជា​មិន​អាច​ធ្វើ​អ្វី​ឲ្យ​លេចធ្លោ​បាន​ឡើយ ព្រោះ​ថា​​តំរូវការ​មិនទាន់​ដល់​កម្រិត។

ដកស្រពី​ Blog អាក្បាល់ធំ។

0 comments:

Post a Comment