ការដំឡើងកុំព្យូទ័រ PC

ការដំឡើងកុំព្យូទ័រ PC

        រូបភាព 19 ដែលបង្ហាញពីសមាសភាពចម្បង សំរាប់ដំឡើងកុំព្យូទ័រ PC។ ប្រភេទ Intel D945GCZLR motherboard នៅខាងឆ្វេងដៃនៃ Antec BK640B case ជាមួយ Intel Pentium D 940 processor និងកាតទូរទស្សន៍ Hauppauge PVR-150 video capture card នៅខាងស្តាំដៃ។ នៅខាងមុខ និងចំកណ្តាលគឺមាន 80 GB Seagate Barracuda 7200.9 hard drive ចំនួន ពីរ និងនៅខាងក្រោយ NEC ND-3550A optical drive និង Kingston 2GB memory។
a 
ការរៀបចំ Case
ដើម្បីចាប់ផ្តើមមូលដោះចេញ វីសពីរដែលមូលភ្ជាប់នៅលើជ្រុង ប៉ាណែលដែលមានសុវត្ថិភាព ដូចបង្ហាញ ក្នុងរូបភាព 20 បង្ហាញពីសកម្មភាព មូលដោះវីស សន្ទះគំរបខាងរបស់កុំព្យូទ័រ។ លោកអ្នកអាច បិទវាកាល ណាបាន ការដំឡើងប្រព័ន្ធ system ទាំងមូលរបស់កុំព្យូទ័រ វាតាមពិតមានភាពចាំបាច់ សំរាប់សន្ទះ Case របស់កុំព្យូទ័រ។
a
បន្ទាប់ពីលោកអ្នក បានដោះចេញវីស ដែលនៅជ្រុងម្ខាង panel ដូចបង្ហាញក្នុង រូបភាព លោកអ្នកទាញ សន្ទះគំរបចេញពី case។
a
ក្រោយពេលដោះចេញ panel លោកអ្នកអាចដោះចេញប្រអប់ចាប់ Hard Disk ដែលបង្ហាញដូច ក្នុង រូបភាព  ខាងក្រោមនេះ
a
ដោះខ្ចៅមួយចេញពីប្រអប់ hard drive
a
ក្រោយពីមូលដោះចេញវីស លោកអ្នកអាចដោះចេញ ថតប្រអប់ drive ដែល មានវីសបីមូលភ្ជាប់គ្នា ដូច បង្ហាញក្នុងរូប ។​
a
ក្រោយពេលដោះចេញប្រអប់ Hard Drive ពីក្នុង case ដែលបង្ហាញដូចក្នុងរូប  លោកអ្នកឃើញ power supply នៅជ្រុងខាងស្តាំដៃ។ ប្រអប់ពណ៌ស្វាយ violet plastic box at the នៅខាងលើ ឆ្វេងដៃគឺសំរាប់កង្ហាត្រជាក់ នៅពីមុខ case ធ្វើ CPU ទាំងមូលត្រជាក់។
a
បន្ទាប់មកលោកអ្នកកាច់ចេញ បន្ទះ I/O panel ដើម្បីដំឡើង motherboard បញ្ចូលដែលមានក្បាល Connector លានចេញមកក្រៅ។
a
ចុចលើ custom I/O ក្នុងកន្លែង
a
បន្ទាប៉ពីដំឡើងបញ្ចូលបណ្តាក្បាល I/O លោកអ្នកធ្វើតែសរត់សាកល្បង motherboard ដោយបង្កើត អោយច្បាស់លាស់ជាមួយបណ្តា connector នៅ ខាងក្រោយលើ motherboard។
ដំឡើង Motherboard
នៅលើ motherboard មានសមាសធាតុជាច្រើនដែលត្រូវដំឡើងវា ដែលរួមមានដូចជា VGA, CPU, RAM កង្ហា ដែលត្រជាក់។
ដំឡើង CPU
ដើម្បីដំឡើង Pentium D processor លោកអ្នកចុចលើដៃគ្នាស់ របស់ socket រួចទាញលើកឡើងលើ ដូចបង្ហាញ ក្នុងរូបភាព ។ បន្ទាប់មកលោកអ្នក លើវាអោយត្រង់ឡើងលើ ស្មើនិងមុំកែង ទើបអាចដំឡើង CPU បាន។
a
ក្រោយពីដោះចេញគន្លឹះ បន្ទាប់មកលោកអ្នកឃើញបន្ទះដែកលោហ: ដែល ដាក់គ្រប់ពីលើ និងលើវា ចេញឡើងលើ ខាងក្រោមនេះជា Socket 775
a
លើកបន្ទះលោកហ:របស់ socket
a
ជាមួយប្លាស្ទិចសំប៉ែត អាចដោះវាចេញក្រៅបានដូចបង្ហាញក្នុងរូបភាព
a
ដោះចេញ processor ពីក្នុងប្លាស្ទិចដែលផ្ទុកវាក្នុង processor box លោកអ្នក អាចរក្សាទុក ប្រអប់ ការពារ នៅពេលដែលដោះចេញពី motherboard យកមក ដាក់។
a
ជំហានបន្ទាប់មក ត្រូវដាក់ទីតាំង processor ដែលមានរាងជ្រុងត្រីកោណនៅ លើដែលត្រូវ តាមជ្រុង គំនូសរបស់វា។
aសន្ទះដែកលោហ:ស្តើងសំរាប់ការពារមិនអោដោះចេញ Processor។​ កាល ណាបន្ទះលោហ; ត្រូវបាន បិទពីលើ Processor មិនងាយនឹងដោះចេញបាន
a
ក្រោយពីដាក់បន្ទះលោហ:រួចបិទដៃគ្នាស់ពីលើ socket ដូចបង្ហាញក្នុងរូបភាព 35 ដៃគ្នាស់នេះ ប្រៀបបាន នឹងចាក់សោ។
a 
ការដំឡើង memory
ការដំឡើង memory គឺជាការងារបំផុត មុនពេលចាប់ផ្តើមបញ្ចូល memory module ត្រូវមើលជើង module របស់វាជាមុនអោយបានច្បាស់ លាស់ទើបដំឡើង។ ប្រភេទ Intel D945GCZLR motherboard មាន dual-channel memory ជាអ្នកបែងចែក memory បានល្អប្រសើរជាង channel ទោល។ ប្រភេទ slot ដែលនៅជិតបំផុត processor គឺជា Channel A  DIMM0; និងបន្ទាប់មក Channel A, DIMM1; Channel B, DIMM0; និង Channel B, DIMM1។ យើងអាចដំឡើង memory module មួយនៅក្នុង Channel A និង Channel B ទីពីរ។ ដូចបង្ហាញក្នុងរូបភាព ។
a
ជាមួយលក្ខណ:ដែលមាន Channel A, DIMM0 slot ស្ថិតនៅបញ្ឈរ ពេលដំឡើងលើ slot ទាំងពីរ ត្រូវប្រើម្រាមដៃរុញចុះក្រោមលើ DIMM រហូតដល់ វាចូលពេញលេញ ដូចបង្ហាញក្នុងរូបភាព ។ ក្រោយ ពេលដំឡើងរុញចុះក្រោម គន្លឹះចាក់ដោយស្វ័យប្រវត្តិទៅលើ DIMM ជាប់តឹងណែនល្អ។ ប្រសិនបើ ចង់ដោះ ចេញដោយប្រើដៃទាញគន្លឹះចេញពី DIMM បន្ទាប់មកចាប់ទាញចេញ។
a
ដើម្បីដំឡើង DIMM ទីពីរលោកអ្នកប្រើដូចវិធីខាងលើ។
a
មុនពេលលោកអ្នកដំណើរការ ត្រូវផ្ទៀងផ្ទាត់មើលលើគន្លឹះ ទាំងពីរបានចាក់ជាប់ លោក DIMM ទាំងសង ខាងដែរឬនៅ បង្ហាញក្នុងរូបភាព ។
a
ជាមួយ processor និង memory ដែលបានដំឡើងរួច លោកអ្នកនឹង ដំឡើង motherboard ក្នុងធុង case។ មុនពេលលោកអ្នកធ្វើ ត្រូតពិនិត្យលើ ឯកសារ motherboard ដើម្បីសំរេចចិត្តដំឡើង ប្រសិនបើការដំឡើង jumper ត្រូវការបង្កើត។ ប្រភេទ Intel D945GCZLR ប្រើ jumper តែមួយគត់។ នៅលើ motherboard របស់យើង jumper ត្រូវបានបង្កើតយ៉ាងត្រឹមត្រូវដោយប្រើ default។
ការដំឡើង Motherboard
ការដំឡើង motherboard គឺប្រើរយះពេលយូរជាងគេដំឡើងជា ជំហានៗ ព្រោះវាមានកាប ជាច្រើន ដែលត្រូវភ្ជាប់ទៅជាមួយ ឧបករណ៍ផ្សេងៗ ដូច្នេះលោកអ្នកត្រូវប្រើរយះពេលដើម្បីផ្ទៀងផ្ទាត់ ការភ្ជាប់ អោយបានត្រឹមត្រូវ  មុនពេលលោកអ្នកចាប់ផ្តើមដំឡើង motherboard ប្រើក្រដាស់ ឬកន្សែងដៃ ជូតលើ processor អោយជ្រះធូលីបន្ទាប់មកលាប Silicon លើវាដូចបង្ហាញ ក្នុងរូបភាព ។
a 
ដំឡើង motherboard ដោយសុវត្ថិភាព
ដើម្បីចាប់ផ្តើម ដំឡើងបន្ទះ motherboard ទៅក្នុង case ដូចបង្ហាញ ក្នុងរូបភាព ។ លោកអ្នក ត្រូវប្រុង ប្រយ័ត្ន លើ panel I/O connector ដែល នៅខាងក្រោយ motherboard ជាមួយរន្ធ I/O ជាច្រើន។
a
មុនពេលលោកអ្នកមូលភ្ជាប់ motherboard ដោយសុវត្ថិភាព ត្រូវផ្ទៀតផ្ទាត់ I/O connector ខាងក្រោយសំអាត់ ដូចបង្ហាញក្នុងរូបភាព ។
a
ផ្ទៀតផ្ទាត់ពិនិត្យមើលលើ connector ខាងក្រោយយ៉ាងត្រឹមត្រូវ បន្ទាប់មកលោកអ្នក ចាប់វីសលើជ្រុង motherboard ទាំងអស់ ដូចបង្ហាញក្នុង រូបភាព ។
a 
ដំឡើងដែកត្រជាក់ CPU Cooler
ប្រភេទ Pentium D 940 processor មាន TDP (Thermal Design Power) មួយដែលមានតម្លៃ 95វ៉ាត។ ដំឡើង Processor កុំព្យូទ័រត្រូវតែដំឡើង ដែកត្រជាក់របស់ CPU ដើម្បីជួយកាត់បន្ថយ សីតុណ្ហភាព ដែលបញ្ចេញដោយ CPU ប្រសិនបើគ្មានដែកត្រជាក់និងកង្ហាបណ្តាលអោយឆេះខូច CPU។
a
ការដំឡើងដែកត្រជាក់ដាក់លើ CPU ក្រោយពីដំឡើងរួច លោកអ្នកចាប់ខ្ចៅវីសបួនអោយជាប់ជាមួយ motherboard
a
ជំហានបន្ទាប់មកភ្ជាប់ថាមពល របស់កង្ហា ដូចបង្ហាញក្នុងរូបភាព
a 
ការភ្ជាប់ប៉ាណែល switch និងកាប
ដែលកត្រជាក់ CPU បានដំឡើងរួចហើយ ជំហានបន្ទាប់មកគឺត្រូវតែភ្ជាប់ switch ខាងមុខនិងបណ្តា កាបទៅ លើ motherboard។ មុនពេលលោកអ្នក ចាប់ផ្តើមភ្ជាប់បណ្តាប៉ាណែលកាបខាងមុខ ត្រូវ កំណត់កាបអោយបានច្បាស់ លាស់។ ឈ្មោះកាបនីមួយៗ មានដាក់ឈ្មោះដូចជា “Power,” “Reset,” និង “HDD LED.” ដែលមានអធិប្បាយបង្ហាញប្រាប់នៅខាងមុខប៉ាណែលជើង pin នៅលើ motherboard ដើម្បីបង្កើតអោយបានច្បាស់លាស់ភ្ជាប់ជាមួយកាប ត្រឹមត្រូវទៅក្នុងជើង pin។ នៅលើ motherboard មានជើង pin ត្រូវបានដាក់ ពណ៌កូដ ដូចបង្ហាញក្នុងរូបភាព  បង្ហាញ pin សំរាប់ Hard Drive Activity LED (ពណ៌លឿង), Reset Switch (ពណ៌ស្វាយ), Power LED (ពណ៌បៃ), និង Power Switch (ពណ៌ក្រហម)។
  • Power Switch និង Reset Switch connector មិនអាចភ្ជាប់ ជាមួយគ្នាបានឡើយ។
  • Hard Drive Activity LED គឺត្រូវបានបង្ហាញប៉ូលដែលភ្ជាប់ជាមួយដី ពណ៌ខ្មៅ នៅលើជើង Pin 3 សញ្ញាក្រហម លើ Pin 1។
Power LED connector លើ Intel motherboard អនុញ្ញាត្តិអោយ មានកាបពីទីតាំងសំរាប់ Power LED។
a
នៅខាងមុខប៉ាណែល connector pin របស់ Intel កាបនីមួយៗ ភ្ជាប់ Hard Drive Activity LED, Reset Switch, Power LED, និងកាប Power Switch ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព
a 
ភ្ជាប់ USB port ខាងមុខ
ប្រភេទធុង Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល USB 2.0 port នៅខាងមុខមានតែប្រភេទ Intel D945GCZLR motherboard។
a
ដើម្បីប៉ាណែល USB ខាងមុខដំណើរការ លោកអ្នកត្រូវភ្ជាប់កាប USB ទៅលើ internal connector​ ដូចបង្ហាញក្នុងរូបភាព  ខាងក្រោមនេះ។
a 
ភ្ជាប់ IEEE-1394a (FireWire)​ port
ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ FireWire (IEEE-1394a) port នៅខាងមុខមួយ សំរាប់តែចំពោះប្រភេទ Intel D945GCZLR motherboard ដែលមានផ្គត់ផ្គង់ internal connector។
a 
ភ្ជាប់កាប audio port ខាងមុខ
ប្រផេទ Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល audio port ពីរនៅខាងមុខគឺ Line Out និង Mic In។
a 
ដំឡើង Card ទូរទស្សន៍
គេអាចប្រើ Card ទូរទស្សន៍ដំឡើងលើ motherboard បានដែលមាន ដូចជាប្រភេទ card Hauppauge WinTV-PVR-150 ដើម្បីចាប់ដំឡើងត្រូវ​ដោះ ចេញវីសដោយសុវត្ថិភាព ពីលើ slot ដូចបង្ហាញក្នុងរូបភាព ។
a
ក្រោយពេលមូលដោះខ្ចៅវីសចេញពីជ្រុងនៃធុង case ដូចបង្ហាញក្នុង រូបភាព។
a
ជ្រើសរើសលើ slot ណាមួយដែលដំឡើងជាមួយ PCI expansion slot លើ  motherboard លោកអ្នកអាចកាច់ចេញចោលបាន។
a
កាច់ចេញសន្ទះគំរប expansion slot បន្ទះ Hauppauge WinTV-PVR-150 ដំឡើងក្នុង expansion slot. នៅលើ motherboard។
a
ជំហានបន្ទាប់មកលោកអ្នកចាប់ វីសអោយជាប់ជាមួយទ្រនុង case អោយមាន សុវត្ថិភាពបំផុត។
a 
ភ្ជាប់កាបថាមពល ATX Power
ជំហានបន្ទាប់លោកអ្នកភ្ជាប់កាបថាមពល power ពី power supply ទៅ motherboard។ ដែល មាន ATX power connector គឺ 24-pin connector នៅលើ motherboard។
a
បន្ទាប់មកទៀត processor​ ត្រូវការថាមពលពី motherboard តាមស្តង់ដា standard ATX ដែល មាន ATX12V connector។
a
ភ្ជាប់ ATX12V power connector ភ្ជាបើកាបញី female Molex (សំរាប់ hard drive) ពី power supply​ ដូច បង្ហាញក្នុងរូបភាព ។
a
ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ថតពីរសំរាប់ដំឡើង Driver ដែល មានទំហំ 5.25″ នៅលើ គំរបនីមួយលោកអ្នកអាចដោះចេញ ដោយប្រើដៃបាន។ សំរាប់ដំឡើង CD-ROM ឬ DVD writer ក៍បានដែរ។
a 
ដោះចេញជ័រពីថតសំរាប់ដាក់ drive
មុនពេលដំឡើង drive លោកអ្នកត្រូវផ្ទៀតផ្ទាត់មើល master/slave jumper ដើម្បីបង្កើតវា ជាមុន សិន។ ប្រសិនបើលោកអ្នកដំឡើង Hard Jumper ជា Master នោះ CD-ROM, DVD បង្កើតជា Slave។
a
រុញបញ្ចូល optical drive ទៅក្នុង case រួចហើយភ្ជាប់កាប ATA ជាមួយប្រអប់ drive។ ដូចបង្ហាញក្នុងរូបភាព
aជំហានបន្ទាប់លោកអ្នកមូលវីសបួនភ្ជាប់ទាំងសងខាងប្រអប់ Drive
a
ជំហានបន្ទាប់ភ្ជាប់កាបថាមពលទៅអោយ drive។ ជ្រើសរើសកាបមួយ power ដែលចេញមកពី power supply និង Molex connector ទៅលើ drive power connector ដូចបង្ហាញក្នុងរូបខាងក្រោម។
a
ជាមួយ optical drive ដែលបានដំឡើង ជំហានបន្ទាប់គឺដំឡើង hard drive លោកអ្នកអាច ដោះ វាចេញមកដំឡើងខាងក្រៅបាន។
a
មូលវីសដោះចេញទាំងសងខាង ដូចបង្ហាញក្នុងរូបភាព
a
ជំហានបន្ទាប់លោកអ្នកចាប់ដំឡើង hard drive ក្នុងខាងក្រោមប្រអប់ hard drive។ គេអាចដំឡើង បាន Hard Disk ពីរទៅបីបានក្នុងប្រអប់នេះ។
a
បន្ទាប់មកភ្ជាប់កាប S-ATA data ទៅក្នុង drive នីមួយៗដូចបង្ហាញក្នុងរូបភាព ​។ កាប S-ATA connector មានគន្លឹះ L-shaped slot។
a
បន្ទាបមកទៀតលោកអ្នកដំឡើងកាបទិន្នន័យ data cable ភ្ជាប់ទាំងពីរ drive ទៅក្នុងសំណុំ ប្រអប់ នៅជ្រុងខាងក្រោមនេះ case។
a
រុញប្រអប់សំណុំ hard drive បញ្ចូលទៅក្នុង case ដូចបង្ហាញក្នុងរូបភាព រួចហើយចាប់ខ្ចៅវីស អោយ ជាប់។
a
ទាញថត hard drive ចូលទៅក្នុងធុង case ជំហានចុងក្រោយបំផុតដំឡើង drive គឺភ្ជាប់ទៅ កាប ទិន្នន័យ data cable ទៅ motherboard។ កាប S-ATA data ពី hard drive នីមួយៗអាច ភ្ជាប់ ទៅបួន S-ATA port លើ motherboard។
a
ជំហានបន្ទាប់មកទៀតភ្ជាប់កាប IDE ទៅពី CD-ROM ឬ DVD ទៅលើ motherboard ដូចបង្ហាញ ក្នុងរូបភាព។
a