តើ Roaming User Profile ជាអ្វី? Roaming
User Profile គឺជាចំណុចពិសេសមួយក្នុង Microsoft Windows Server ដែល
អនុញ្ញាតឲ្យ Users ប្រើកុំព្យូទ័រផ្ទាល់ខ្លួន ចូល ទៅកាន់ Domain ក្នុង
Windows Server ដើម្បី Log on ទៅកាន់កុំព្យូទ័រណាមួយនៅលើប្រព័ន្ធ Network
ដូចគ្នាដើម្បី ប្រើប្រាស់ ឯកសារ និងជាពិសេសគឺមានកម្មវិធីសម្រាប់ប្រើ
ប្រាស់ និងមានរូបរាង Desktop ដូចគ្នាបេះបិទតែមួយ ។
- របៀបបង្កើត Roaming User Profile
យើងត្រូវ បង្កើត Folder មួយឈ្មោះថា Roaming-Profile => ចុច Mouse ស្តាំយក Properties
- ជ្រើសរើសយក Sharing => យក Full Control => OK
- Security => Add Group User ណាដែលចង់ធ្វើ Roaming Profile អោយ
ឧទាហរណ៍ (IT_Group) ហើយលុប Group ណាដែលយើងមិនត្រូវការលើកលែងតែ Group
Administrators។
ហើយយើងចុចលើ
Advanced => Change Permission… => Select លើ Group របស់យើង
(ឧទាហរណ៍ : IT_Group) => Edit => ជ្រើសរើសយក Apply to (This Folder
Only) => OK
ចុច
Start => Active Directory User and Computer => Select លើ User
ដែលចង់ធ្វើ Roaming Profile ហើយ=> ចុច Mouse ស្តាំ => Properties
=> Profile => ចុចលើ Profile Part រួចវាយ :
\\win2k8.adexample.com\Roaming-Profile\%username%
បញ្ជាក់: នេះគឺជា Network Part របស់យើង Ex :
\\SERVER_NAME\SHARE_NAME\USERNAME( ម្តងមួយ User)
\\SERVER_NAME\SHARE_NAME\ %username% (ម្តងច្រើន Users)។
- ពេលកំណត់រួចហើយយើងចុចលើ Apply => OK
- បន្ទាប់មកយើងចាប់ផ្តើមធ្វើការសាកល្បងពីម៉ាស៊ីនកូនតើ Profile
របស់ម៉ាស៊ីនកូនវាទៅរក្សារ ទុកនៅក្នុងម៉ាស៊ីនឬអត់។
ប្រសិនបើវាទៅរក្សាទុកនោះវានឹងត្រឹមត្រូវហើយ
- បន្ទាប់មកសូមសាកល្បងបង្កើត Folder, File ឬដូរ Background របស់ Desktop មើល ពេលនោះវា នឹង រក្សាទុកក្នុង Roaming Profile Folder។
- បន្ទាប់មកទៀតសូមសាកយក User របស់យើងនឹង Logon លើម៉ាស៊ីនផ្សេងវិញថាតើ
Folder, Fileឬ Background ដែលយើងបានដូរនោះ វាដូចគ្នាដែរ ឬក៏យ៉ាងណា។
ប្រសិនបើវាដូចគ្នានិង ម៉ាស៊ីនមុនគឺ បានន័យថាត្រឹមត្រូវហើយ។
- ពេលដែលយើង Logon លើម៉ាស៊ីនផ្សេងកុំភ្លេច Logoff ម៉ាស៊ីនមួយទៀតផង។
ការប្រើប្រាស់ Roaming User Profile
6:38 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment