Photo Frames & Effects គឺជា
កម្មវិធីមួយដែលបានបង្កើតឡើង
សម្រាប់រចនារូបភាពរបស់លោកអ្នកឲ្យកាន់តែស្រស់ស្អាត
ទាក់ទាញដែលមានលក្ខណៈរហ័សនឹងងាយស្រូលក្នុងការប្រើប្រាស់ដែលមាន
រហូតដល់ 60 Frames និង Effects សម្រាប់ធ្វើការជ្រើសរើស ថែមទាំងអាចបង្វិលនឹងពង្រីកបង្រួមរូបភាពបានទៀតផង ។
វិធីដំឡើង
ធ្វើការដំឡើងទៅតាមការណែនំារបស់កម្មវិធីជាការស្រេច ។
នៅពេលដែលដំឡើងរួចរាល់ហើយវានឹងបង្ហាញផ្ទាំងកម្មវិធីដូចខាងក្រោម
វិធីប្រើប្រាស់
លោកអ្នកអាច Add រូបភាពរបស់លោកអ្នកចូលទៅរចនាបាន ដោយគ្រាន់តែចុចលើប៊ូតុង Open
ឬចុចលើ File->Open (Ctrl + O) បន្ទាប់មកលោកអ្នកស្វែងរកទីតំាងដែលដាក់រូបភាព ហើយធ្វើការជ្រើសរើសរូបយកមករចនា
លោកអ្នកអាចធ្វើការបង្វិល ឬពង្រីកបង្រួមរូបភាពបាន ដោយគ្រាន់តែជ្រើសរើសយក Options ណាមួយដែលត្រូវការ ដូចរូបខាងក្រោម
បន្ទាប់មកលោកអ្នកអាចផ្លាស់ប្តូរពន្លឺនឹងពណ៌របស់រូបភាពឲ្យកាន់តែច្បាស់
ជាងមុន រូបភាពមានពណ៌រៀងលឿងៗ រូបភាពសខ្មៅ រូបភាពប្រឿងៗ ។ ល ។
លោកអ្នកគ្រាន់តែធ្វើការជ្រើសរើសយក Options ណាមួយដែលត្រូវការ
លោកអ្នកក៏អាចរចនារូបភាពបែបជា ហ្វីល (Film) រូបភាពបែបគំនូរទឹក រូបភាពបែបសន្លឹកបៀរ និងការរចនាផ្សេងៗទៅតាមការចង់បានរបស់លោកអ្នក ដោយគ្រាន់តែចុចលើ Effects នោះវានឹងបង្ហាញនូវ Effects ជាច្រើនសម្រាប់ជ្រើសរើស
កម្មវិធីនេះអាចផ្លាស់ប្តូរនូវ Filters រូបភាពរបស់លោកអ្នកទៅជារូបភាពបែបព្រិល រូបភាពបែបគំនូរគូសដោយខ្មៅដៃ ។ ល ។ គឺគ្រាន់តែចុចលើ Filters នោះវានឹងបង្ហាញដូចរូបខាងក្រោម
បញ្ជាក់ ចំពោះការរចនាខុសលោកអ្នកអាចធ្វើការត្រលប់មកវិញ ឬទៅកាន់រូបភាពដើមវិញបាន
Photo Frames & Effects នៅមានលក្ខណៈពិសេសៗច្រើនទៀតសូមធ្វើការសាកល្បងដោយខ្លួនឯង ។
0 comments:
Post a Comment