របៀប​​បម្លែង Power Point 2010​ ទៅ​​ជា​​ឯក​សារ​វីដេអូ


ការ​ធ្វើ​បទ​បង្ហាញ​ភាគ​ច្រើន​គេ​ប្រើប្រាស់​កម្មវិធី Microsoft Power Pointដែល​មាន​ឯក​សារ​ *.ppt**.pptx ។ ប៉ុន្តែ​តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ប្រសិន​បើ​​ម៉ាស៊ីន​របស់​អ្នក​តម្លើង​Ms.Office 2010 ដោយ​ភ្ជាប់​ជាមួយ​​Power Point ដែរ​នោះ ទិន្នន័យ​ប្រភេទ​.ppt ឬ​pptx របស់​អ្នក​អាច​បម្លែង​ជា​ឯកសារ​វីដេអូ​បាន? តើ​នរណា​ខ្លះ​មាន​Power Point 2010​ប្រើ? មិន​មែន​សម្រាប់​ទាល់​តែ​File .pptx ទេ សូម្បី​តែ​File .ppt ក៏​អាច​បម្លែង​បាន​ដែរ ឲ្យ​តែ​យក​មក​បើក​​(Open with) ជាមួយ​Power Point ជំនាន់​ថ្មី​នេះ។
ដើម្បី​ឲ្យ​អស់​ចម្ងល់​ សូម​ស្វែង​យល់​ និង​អនុវត្តន៍​ជាមួយ​Sabay ​ទាំង​អស់​គ្នា៖
ជំហ៊ានទី១៖ សូម​បើក ឯកសារ​Power Point រួច​ចុច​លើ “Backstage View” ដោយ​ចូល​ទៅ​កាន់ File drop down menu។
ជំហ៊ានទី២៖ បន្ទាប់​ពី​បាន​បើក “Backstage View” សូមចុច “Save and Send”។
ជំហ៊ានទី៣៖ បន្ទាប់​មក​សូម​ចុច “Create a Video”។
ជំហ៊ានទី៤៖ អ្នក​ត្រូវ​រើស​យកOption ដទៃ​ទៀត​ដូច​ជា​កំណត់​ទំហំ​វីដេអូ, និង​កំណត់​ចំនួន​វិនាទី​ដើម្បី​បង្ហាញ​តាម​​ការកំណត់​ល្បឿន​ផ្លាស់​ប្ដូរ​​​ ពី slideមួយ​ទៅslideមួយទៀត។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Create a Video។
ជំហ៊ានទី៥៖ បន្ទាប់​ពី​បាន​ចុច​លើ​ប៊ូតុង “Create Video” រួច​វា​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​ដើម្បី​ជ្រើស​រើស​ទីតាំង​សម្រាប់​រក្សា​ទុក​ ឯកសារ​វីដេអូ​ដែល​មាន​ប្រភេទ​ជា “.wmv” រួច​ចុច​ប៊ូតុង”Save” ម្ដង​ទៀត។
ជំហ៊ានទី៦៖ បន្ទាប់​មក​វា​នឹង​ចាប់​ផ្ដើម​បម្លែង សូម​រង់ចាំ​រហូត​ដល់ Progress bar ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​របស់ Microsoft Power Point ២០១០ បញ្ចប់។
ជំហ៊ានទី៧៖ បន្ទាប់ ​ពី​បាន​ធ្វើ​តាម​ដំណាក់កាល​ខាង​លើ​រួចមក​ សូម​បើក​File Power point ​តាមរយៈ​កម្មវិធី​ចាក់​វីដេអូ​ប្រភេទ​ណាមួយ ដែល​Support file «wmv»ជាការស្រេច។

0 comments:

Post a Comment