តើធ្វើដូចម្តេច ដើម្បី​ដឹងថា​កុំព្យូទ័រ​របស់អ្នក​មាន​បញ្ហា Memory (RAM) ?

ដើម្បី​ដឹងថា​កុំព្យូទ័រ​របស់អ្នក​មាន​បញ្ហា​ RAM ឬ អត់ លោកអ្នក​មិនចាំបាច់​ប្រើ​កម្មវិធី​មកត្រួត​ពិនិត្យ​នោះទេ គឺយើងអាច​ប្រើ Memory Diagnostics Tool ​ដែល​ជា Options មាននៅ​ក្នុង Windows 7 និង Vista ស្រាប់ ។ វាមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការត្រួត​ពិនិត្យ​បញ្ហា​របស់ RAM ​កុំព្យូទ័រ​របស់​លោកអ្នក​ដូចជា កំពុង​តែ​ប្រើ​សុខៗ​ស្រាប់ Restart ឬ គាំង​មិនអាច​ធ្វើអីបាន ការលោត​ផ្ទាំង Dump Memory ជាដើម
សូមវាយពាក្យថា Memory Diagnostics ចូលទៅ​ក្នុង​ប្រអប់ Search ដូចរូប​ខាងក្រោម





ហើយចុច Enter នោះ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​





​លោកអ្នក​ត្រូវជ្រើសយកពាក្យថា Restart now and Check for problems  នោះ​វានឹង Restart ម៉ាស៊ីន ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​បញ្ហា RAM ​កុំព្យូទ័រ
​បន្ទាប់មក​វានឹង​​បង្ហាញ​​ព័ត៌មាន​ដែល​ទាក់ទងទៅនឹង​បញ្ហា RAM របស់​លោកអ្នក​ សូមមើលរួប​ខាងក្រោម ៖

0 comments:

Post a Comment