This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Setup Windows ២ តែ​ដំណើរការ​បាន​តែ​មួយ អីចឹង​ត្រូវ​ធ្វើ​ម៉េច?

ពេល​នេះ​ប្រិយមិត្ត​​អស់​កង្វល់​ពី​ការ​ដំឡើង Windows ចំនួន ២ នៅ​លើ​កុំព្យូទ័រ​តែមួយ ​តែ​ខ្លាច​ក្រោយ​ពី​ដំឡើង​រួច​មិន​ដំណើរការ​ទៀត​ហើយ។
 តែ​ប្រសិន​ដំឡើង Windows 7 រួច Windows XP តាម​ក្រោយ​មិន​ដំណើរការ​ឡើយ។ ក្រោយ​ពី​ដំឡើង Windows  XP ហើយ វា​នៅ​តែ​ពុំ​អាច​បើក​ចូល Windows XP បាន​ទេ ពោល​គឺ​ពុំមាន​នូវ​ជម្រើស Boot ឱ្យ​យើង​រើស​។
នៅ​ទំព័រ​នេះ ខ្ញុំ នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ឱ្យ​អាច​ដំណើរការ​បាន​ទាំង​ពីរ។ ដើម្បី​ចូល​ទៅ​កាន់​ជម្រើស​នៃ Windows ទាំង​ពីរ​ខណៈពេល​​ Boot កុំព្យូទ័រ ទំព័រ​នេះ Sabay សូម​ណែនាំ​កម្មវិធី​មួយ​ឈ្មោះ​ថា EasyBCD សម្រាប់​កែ Boot។ ឧទាហរណ៍ យើង​មាន Windows 7 នៅ​លើ​ម៉ាស៊ីន រួច​ចង់​បន្ថែម Windows XP មួយ​ទៀត។
សូម​ប្រិយ​មិត្ត​មើល​ជំហាន​ខាង​ក្រោម​៖
ដំបូង​ត្រូវ​មាន​កម្មវិធី EasyBCD នៅ​លើ Windows មួយ​ក្នុង​ចំណោម​ពីរ Windows ដែល​ទើប​បាន​ដំឡើង។ តែ​បើ​ទាន់​មាន​ប្រិយមិត្ត​អាច​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ជា​មួយ​ទំហំ 1.4MB។
១. ចុច​លើ​ប៊ូតុង Add New Entry នៅ​ផ្នែក​ខាង​ឆ្វេង រួច​ហើយ​ត្រង់​ផ្នែក Operating Systems សូម​ចូល​ទៅ Windows Tab។
២. នៅ​ត្រង់​ប្រអប់ Type សូម​ជ្រើសរើស​ជំនាន់ Windows ដែល​ក្នុង​នោះ​មាន​ដូច​ជា៖
  • - Windows Vista/7
  • - Windows NT/2k/XP/2k3
  • - Windows 95/98/ME
  • - MS-DOS 6.X
បញ្ជាក់៖ ត្រូវ​ប្រាកដ​ថា​ត្រឹមត្រូវ​ហើយ​ឫ នៅ​ពេល​ដែល​ជ្រើស​រើស​ថា​ចូល​ទៅ​កាន់​ Windows មួយ​ទៀត​ជា Windows ប្រភេទ​ណា។
៣. បន្ទាប់​ពី​ជ្រើស​រើស​ហើយ​ ផ្នែក​ Type គឺ​ចេញ​ឈ្មោះ​ប្រភេទ Windows តែ​ម្ដង។ ឫ​មួយ​ក៏​ប្រិយមិត្ត​អាច​វាយ​បញ្ចូល​ឈ្មោះ Windows ដែល​ចង់​ដាក់​ដោយ​ខ្លួន​ឯង​នៅ​ត្រង់ Name ក៏​បាន។
៤. រួច​ហើយ ចុច​លើ​ប៊ូតុង Add Entry
៥. ក្រោយ​មក​ទៀត​ចុច​លើ​ប៊ូតុង BCD Deployment និង​រើស​យក Install the Windows Vista/7 bootloader to the MBR ហើយ​ចុច​លើ​ប៊ូតុង Write MBR ជា​ការ​ស្រេច។
៦. បន្ទាប់​មក​បិទ​កម្មវិធី EasyBCD ហើយ Restart Windows ជា​ការ​ស្រេច។ នៅ​ពេល​នេះ ប្រិយមិត្ត​នឹង​បាន​ឃើញ​ជម្រើស Windows ពីរ​គឺ Windows 7 និង Microsoft Windows XP។
ចំណាំ៖ មិន​ថា Windows ប្រភេទ​ណា​ទេ​គឺ​អាច​ប្រើ​បាន​ទាំង​អស់។

របៀប​​បម្លែង Power Point 2010​ ទៅ​​ជា​​ឯក​សារ​វីដេអូ


ការ​ធ្វើ​បទ​បង្ហាញ​ភាគ​ច្រើន​គេ​ប្រើប្រាស់​កម្មវិធី Microsoft Power Pointដែល​មាន​ឯក​សារ​ *.ppt**.pptx ។ ប៉ុន្តែ​តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ប្រសិន​បើ​​ម៉ាស៊ីន​របស់​អ្នក​តម្លើង​Ms.Office 2010 ដោយ​ភ្ជាប់​ជាមួយ​​Power Point ដែរ​នោះ ទិន្នន័យ​ប្រភេទ​.ppt ឬ​pptx របស់​អ្នក​អាច​បម្លែង​ជា​ឯកសារ​វីដេអូ​បាន? តើ​នរណា​ខ្លះ​មាន​Power Point 2010​ប្រើ? មិន​មែន​សម្រាប់​ទាល់​តែ​File .pptx ទេ សូម្បី​តែ​File .ppt ក៏​អាច​បម្លែង​បាន​ដែរ ឲ្យ​តែ​យក​មក​បើក​​(Open with) ជាមួយ​Power Point ជំនាន់​ថ្មី​នេះ។
ដើម្បី​ឲ្យ​អស់​ចម្ងល់​ សូម​ស្វែង​យល់​ និង​អនុវត្តន៍​ជាមួយ​Sabay ​ទាំង​អស់​គ្នា៖
ជំហ៊ានទី១៖ សូម​បើក ឯកសារ​Power Point រួច​ចុច​លើ “Backstage View” ដោយ​ចូល​ទៅ​កាន់ File drop down menu។
ជំហ៊ានទី២៖ បន្ទាប់​ពី​បាន​បើក “Backstage View” សូមចុច “Save and Send”។
ជំហ៊ានទី៣៖ បន្ទាប់​មក​សូម​ចុច “Create a Video”។
ជំហ៊ានទី៤៖ អ្នក​ត្រូវ​រើស​យកOption ដទៃ​ទៀត​ដូច​ជា​កំណត់​ទំហំ​វីដេអូ, និង​កំណត់​ចំនួន​វិនាទី​ដើម្បី​បង្ហាញ​តាម​​ការកំណត់​ល្បឿន​ផ្លាស់​ប្ដូរ​​​ ពី slideមួយ​ទៅslideមួយទៀត។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Create a Video។
ជំហ៊ានទី៥៖ បន្ទាប់​ពី​បាន​ចុច​លើ​ប៊ូតុង “Create Video” រួច​វា​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​ដើម្បី​ជ្រើស​រើស​ទីតាំង​សម្រាប់​រក្សា​ទុក​ ឯកសារ​វីដេអូ​ដែល​មាន​ប្រភេទ​ជា “.wmv” រួច​ចុច​ប៊ូតុង”Save” ម្ដង​ទៀត។
ជំហ៊ានទី៦៖ បន្ទាប់​មក​វា​នឹង​ចាប់​ផ្ដើម​បម្លែង សូម​រង់ចាំ​រហូត​ដល់ Progress bar ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​របស់ Microsoft Power Point ២០១០ បញ្ចប់។
ជំហ៊ានទី៧៖ បន្ទាប់ ​ពី​បាន​ធ្វើ​តាម​ដំណាក់កាល​ខាង​លើ​រួចមក​ សូម​បើក​File Power point ​តាមរយៈ​កម្មវិធី​ចាក់​វីដេអូ​ប្រភេទ​ណាមួយ ដែល​Support file «wmv»ជាការស្រេច។

តើធ្វើដូចម្តេច ដើម្បី​ដឹងថា​កុំព្យូទ័រ​របស់អ្នក​មាន​បញ្ហា Memory (RAM) ?

ដើម្បី​ដឹងថា​កុំព្យូទ័រ​របស់អ្នក​មាន​បញ្ហា​ RAM ឬ អត់ លោកអ្នក​មិនចាំបាច់​ប្រើ​កម្មវិធី​មកត្រួត​ពិនិត្យ​នោះទេ គឺយើងអាច​ប្រើ Memory Diagnostics Tool ​ដែល​ជា Options មាននៅ​ក្នុង Windows 7 និង Vista ស្រាប់ ។ វាមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការត្រួត​ពិនិត្យ​បញ្ហា​របស់ RAM ​កុំព្យូទ័រ​របស់​លោកអ្នក​ដូចជា កំពុង​តែ​ប្រើ​សុខៗ​ស្រាប់ Restart ឬ គាំង​មិនអាច​ធ្វើអីបាន ការលោត​ផ្ទាំង Dump Memory ជាដើម
សូមវាយពាក្យថា Memory Diagnostics ចូលទៅ​ក្នុង​ប្រអប់ Search ដូចរូប​ខាងក្រោម





ហើយចុច Enter នោះ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​





​លោកអ្នក​ត្រូវជ្រើសយកពាក្យថា Restart now and Check for problems  នោះ​វានឹង Restart ម៉ាស៊ីន ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​បញ្ហា RAM ​កុំព្យូទ័រ
​បន្ទាប់មក​វានឹង​​បង្ហាញ​​ព័ត៌មាន​ដែល​ទាក់ទងទៅនឹង​បញ្ហា RAM របស់​លោកអ្នក​ សូមមើលរួប​ខាងក្រោម ៖

របៀបដាក់ពាក្យសម្ងាត់ទៅឱ្យ Folder



វីដេអូខាងក្រោមនេះ​ យើងនឹងបង្ហាញលោកអ្នកនូវរបៀបដាក់ពាក្យសម្ងាត់ទៅ Folder ដោយមិនបាច់ប្រើកម្មវិធីជំនួយឡើយ។ ដោយលោកអ្នកគ្រាន់តែសរសេរកូដខាងក្រោម ចូលទៅក្នុងកម្មវិធី​ Notepad ដែលមាននៅលើ Windows ស្រាប់ ហើយរក្សាទុកជា .bat តែប៉ុណ្ណោះ។


សូមមើលនូវរបៀបបង្កើត និងរបៀបប្រើប្រាស់ តាមវីដេអូខាងក្រោម។
------------------------------------------------------
cls
@ECHO OFF
title coolhacking-tricks.blogspot.com
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST MyFolder goto MDMyFolder
:CONFIRM
echo Are you sure to lock this folder? (Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren MyFolder "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to Unlock Your Secure Folder
set/p "pass=>"
if NOT %pass%== khmervideoit goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" MyFolder
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDMyFolder
md MyFolder
echo MyFolder created successfully
goto End
:End
បញ្ជាក់ៈ ត្រង់អក្សរពណ៌ក្រហមខាងលើ ជាពាក្យសម្ងាត់សម្រាប់ដាក់ទៅឱ្យ Folder ហើយលោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូរបានផងដែរ។