LINE
ជាកម្មវិធីសម្រាប់ជជែកគ្នាមួយដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់
យ៉ាងសន្ធឹកសន្ធាប់ ដោយសារតែកម្មវិធី
មួយនេះអាចឱ្យអ្នកប្រើប្រាស់អាច CHAT លេងជាមួយគ្នាទាំងអក្សរ និង
សំលេងព្រមទាំងអាចផ្ញើរូបឱ្យគ្នាបានលឿន និងមាន Sticker ស្អាតៗ។
នៅពេលនេះសំបុកអាយធីសូមបង្ហាញនូវគន្លឹះមានប្រយោជន៍មួយចំនួន
របស់កម្មវិធី Line ដែលលោកអ្នកប្រហែលជាមិនដឹង ឬ
ក៏បានដឹងមិនទាន់ច្បាស់នៅឡើយ ។
របៀបដកលេខទូរសព្ទ័ចេញពី Line (Unlink Phone Number )
អ្នកបានចុះឈ្មោះ
ប្រើប្រាស់ Line ដំបូងដោយប្រើប្រាស់លេខទូរសព្ទ័
ហើយអ្នកមិនអាចដកលេខទូរសព្ទ័របស់អ្នកចេញវិញបានឬ
ក៏អ្នកចង់ប្តូរលេខទូរសព្ទថ្មីសូម៖
- បើកកម្មវិធី LINE ចុចលើ More > Settings > Accounts.
- នៅពេលនេះអ្នកនឹង
ឃើញ Logo របស់ Facebook សូមធ្វើ Link ទៅកាន់ Facebook Accountរបស់អ្នក
(ប្រសិនបើ Link ហើយសូមបន្តរទៅជំហានខាងក្រោមទៀត)
- នៅពេលពាក្យ Link ប្តូរទៅ Unlink សូមធ្វើការ Uninstall LINE ចេញពីទូរសព្ទ័របស់អ្នកសិន
- បន្ទាប់មកសូមធ្វើការ Install LINE នៅលើទូរសព្ទ័ដៃរបស់អ្នកសារជាថ្មី។ (សម្រាប់ Android សម្រាប់ iOS) បន្ទាប់មកសូមបើក LINE របស់អ្នកឡើងវិញ។
- បន្ទាប់មកសូម ធ្វើការ Link ជាមួយ Account Facebook របស់អ្នកម្តងទៀត
- ប្រសិនបើមាន
តម្រូវឱ្យវាយ លេខកូដសម្ងាត់សូម វាយបញ្ជូលលេខ
4ខ្ទង់ខាងចុងរបស់លេខទូរសព្ទ័របស់អ្នកដែលប្រើជាមួយ Line
កាលពីមុនជាការស្រេច។
ទប់ស្កាត់ការ Add Contact ដោយស្វ័យប្រវតិ្ត
ប្រសិនប្រើអ្នក
មិនចង់ឱ្យអ្នកដែលស្គាល់លេខទូរសព្ទ័របស់អ្នក Add អ្នកចូលទៅក្នុង LINE
contact របស់គេដោយស្វ័យប្រវត្តិទេនោះ លោកអ្នកអាចបិទវាបានដោយនៅពេលដែលគេ
Add អ្នកគេត្រូវរបស់ចាំរហូតដល់អ្នកយល់ព្រមនូវសំណើរបស់គេ ។
- ចូលទៅ LINE > More > Settings.
- ចុចលើ Friends ហើយដក Tick នៅលើ Allow Others to Add.
កែប្រែគុណភាពរូបភាពពីមិនច្បាស់ទៅជាច្បាស់
តាមធម្មតារូបភាព
ដែលមិត្តរបស់អ្នកបានផ្ញើមកអ្នកតាមរយៈ CHAT
ត្រូវបានប្តូរទៅជាអន់ជាងរូបភាពដើមដើម្បីឱ្យអ្នកទទួលបានរូបភាពនោះលឿន។
សូមធ្វើដូចខាងក្រោមដើម្បីធ្វើឱ្យរូបភាពរបស់អ្នក
ទៅជាច្បាស់ធម្មតាដូចរូបដើម។
- បើក LINE ចុចលើ More > Settings.
- ចុចលើ Chats & Voice > Photo Quality ប្តូរពី Low ទៅ Normal.
ប្តូរសំលេងរោទ៍
អ្នកអាចផ្លាស់ប្តូរសំលេងរោរ៍នៅពេលមានមិត្តរបស់អ្នកChat មករកអ្នកបានដែរដោយចូលទៅ៖
- បើក LINE app ហើយចុចលើ More > Settings.
- ចុចលើ Notifications > Tone បន្ទាប់មកជ្រើសសម្លេងដែលអ្នកពេញចិត្ត
លុប, Forward ឬ រក្សារទុកMessages ចូលទៅ Note
អ្នកអាច លុបសារ ឬ Forward សារទៅកាន់អ្នកផ្សេង ឬ រក្សារទុកសារដាក់ក្នុង Note ដែលជម្រើសទាំងនេះមាននៅក្នុង Edit Messages
- ចូលទៅកាន់ chat room របស់មិត្តណាមួយរបស់អ្នកហើយចុចលើើ សញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅខាងលើឈាងខាងស្តាំ. ចុចលើពាក្យ Edit Messages ។
- ជ្រើសរើសជម្រើសសកម្មភាពដែលអ្នកចង់ធ្វើ (Delete Messages, Forward or Save to Note) ។
- បន្ទាប់មក Tick ទៅលើសារណាមួយដែលអ្នកចង់លុប ហើយចុចលើ Delete (ឧទាហរណ៍ទៅលើការលុបសារ) ។
បិទសារ Invite ផ្សេងៗ ដែលមានក្នុង LINE Family
មិត្តរបស់អ្នក
នៅក្នុង LINE ផ្ញើសារ Invite អ្នកឱ្យលេង Games ផ្សេងៗដែលមាននៅក្នុង
LINE Family ដែលអ្នកមានអារម្មណ៍រំខានពីវា
ដូចនេះអ្នកក៏អាចបិទវាបានដែរ។
- ចូលទៅក្នុង LINE ចុចលើ More > Settings > Notifications > Additional Services.
- នៅខាងក្រោម Unauthorized Apps, ដក Tickពី Receive Messages.
Backup Chat History
រាល់ Chart history
របស់អ្នកមិនបានរក្សារទុកនៅក្នុង LINE cloud server
នោះទេមានន័យថានៅពេលដែលអ្នក Uninstall LINE ពីទូរសព្ទ័ដៃអ្នកហើយ
នោះរាល់ Chat
របស់អ្នកពីមុនមកនឹងត្រូវបាត់អស់ដូចនេះដើម្បីរក្សារទិន្នន័យទាំង
នោះបានអ្នកអាចធ្វើការ Backup បាន ។
- ចូលទៅកាន់ chat room របស់មិត្តណាមួយរបស់អ្នកដែលអ្នកចង់រក្សារទុក ហើយចុចលើ សញ្ញាព្រួញចុចក្រោម ដែលស្ថិតនៅខាងលើខាងស្តាំហើយចុចលើ Chat Settings។
- ចុចលើ Backup Chat History ហើយជ្រើសយក Backup as a Text File ឬ Backup All នោះទិន្នន័យរបស់អ្នកនឹងធ្វើការរក្សារទុកនៅក្នុង Cloud ដូចជា Dropbox ជាដើម ។
- ប្រសិនបើអ្នកជ្រើសយក Backup as a Text File អ្នកមិនអាច Restore Chat Historyវិញបានទេ។ ប្រសិនបើជ្រើស Backup All អ្នកអាច Restore បាន ។
មើលរូបភាព ឬ រក្សារទុករូបភាពដែលមិត្តអ្នកបានផ្ញើមកពីមុន
អ្នកមិនចាំបាច់
Scroll រកមើលរូបភាពនៅក្នុង History Chat
ដែលមិត្តអ្នកបានផ្ញើមកពីមុននោះទេ
ហើយអ្នកក៏អាចធ្វើការរក្សារទុកឬប្តុំជា Album
- ចូលទៅកាន់ LINE ហើយចូលទៅ chat room ណាមួយរបស់មិត្តអ្នកដែលមានរូបភាព
- ចុចលើសសញ្ញាព្រួចចុះក្រោម ហើយចុច Photos.
- ចុចលើ Save ដែលស្ថិតនៅខាងក្រោម ហើយ tick ទៅលើ រូបភាព ដែលអ្នកចង់រក្សារទុក អ្នកអាចជ្រើសទីតាំងក្នុងការរក្សារទុកនៅក្នុង LINE chat album ឬនៅក្នុងទូរសព្ទ័ដៃផ្ទាល់។
ប្រភពសំបុកIT